ACGL៖ លោក Oleg បង្ហាញពីចំណុចខ្វះខាតក្រុម ស្របពេលគ្រូព្រះខ័នរាជ ថា​លទ្ធផល​ល្អ​ជាង​របៀប​លេង

2026/03/06 05:26:22 pm        274

ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមភ្នំពេញក្រោន រហូតលទ្ធផល ៤-១ ស្ទើរ​មិន​គួរ​ជឿ ​នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី​ AFC Challenge League (ACGL) 2025/26 កាលពីរាត្រីថ្ងៃទី៥ ខែមីនាកន្លងទៅ នៅព​ហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ជាមួយការបរាជ័យក្នុងដី ដោយរបូតច្រើនគ្រាប់នេះ គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន សម្រាប់កូនក្រុម គឺកង្វះខាតការអនុវត្តជាក់ស្ដែងជុំគ្នា ស្របពេលលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ទោះបីទទួលបានជ័យជម្នះ ក្នុងលទ្ធផលគួរឲ្យមានមោទនភាព តែកូនក្រុមធ្វើមិនសូវបានល្អតាមរបៀបលេងនោះទេ។

សម្រាប់ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់នេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣នាទី កីឡាករ Moses Dyer រកបានគ្រាប់នាំមុខ ១គ្រាប់ឲ្យភ្នំពេញក្រោន និងបានបន្ដដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់នាទី២៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើវិញ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦៧ និងនាទី៨២ រួមជាមួយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីមិត្ដរួមក្រុម Patrick Robson នៅនាទី៧៥ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង វាយបកឈ្នះភ្នំពេញក្រោន ៤-១។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានអបអរសាទរព្រះខ័នរាជស្វាយរៀង ដែលទទួលបានជ័យជម្នះ បន្ទាប់ពីការប្រែពីឱកាសទៅជាគ្រាប់បាល់ជាបន្ដបន្ទាប់។ លោកទទួលស្គាល់ពីការប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុងក្នុងជម្រើស ១១នាក់ដំបូង ដោយសារការជឿជាក់លើសមត្ថភាពពួកគេ តែដោយសារការមិនសូវបានលេងជុំគ្នា ដូចជាការប្រកួតក្នុងលីគ បានធ្វើឲ្យពួកគេមានការថមថយ។ ជាមួយគ្នាលោកក៏បានសរសេរខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Kwame Peprah ដែលបានបង្ហាញគុណភាពលេងដ៏អស្ចារ្យ រហូតរកបាន ៣គ្រាប់ម្នាក់ឯងទៀតផង។

ចំណែកលោក McConkey Matthew ថា ការប្រកួតនេះ ពិតជាតានតឹង ។ ប៉ុន្ដែនិយាយពីរបៀបលេងក្នុងការប្រកួត លោកថា មិនសូវជាល្អណាស់ណាទេ តែសម្រាប់លទ្ធផល គឺពិតជាល្អណាស់ ។ បែបនេះក្ដីលោកថា ភ្នំពេញក្រោន សមនឹងរកបានគ្រាប់លើសពី ១គ្រាប់ បន្ទាប់ពីពួកគេបានបង្កើតឱកាសជាច្រើន តែធ្វើមិនបានសម្រេច។ ជាមួយគ្នាលោកបានក្រើនរំឮកដល់កូនក្រុម កុំរីករាយពេក ដ្បិតការប្រកួតសល់ ៩០នាទីទៀត ព្រោះរឿងអ្វីៗក៏អាចកើតបានដែរក្នុងបាល់ទាត់។

សូមបញ្ជាក់ថា ជំនួបជើង២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមខ្លាំងកម្ពុជាទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១២ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm