Messi និង Inter Miami ជួបសម្តែងការគួរសមប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន

2026/03/06 05:59:55 pm        153

Lionel Messi និងសមាជិកក្លិបបាល់ទាត់ Inter Miami ទាំងអស់បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាន ជាផ្នែកមួយនៃការអបអរសាទរជើងឯកពានរង្វាន់ MLS Cup។

Inter Miami បានឈ្នះជើងឯក MLS Cup នេះជាលើកដំបូងកាលពីខែធ្នូឆ្នាំមុន។

ម្ចាស់ភាគហ៊ុនមួយចំណែកនៃក្លិបបាល់ទាត់ Inter Miami អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានទទួលលិខិតអញ្ជើញមកកាន់សេតវិមានមុនការប្រកួតក្នុងលីគទល់នឹង DC United ចុងសប្តាហ៍នេះ។

Messi និងមិត្តរួមក្រុមបានឈរថតរូចជាអនុស្សារីយ៍នៅលើឆាកជុំគ្នា ខណៈដែលលោក Donald Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានពីការអបអរក្រុម Inter Miami ចំពោះសមិទ្ធផលនេះ និងបន្ថែមពាក់ព័ន្ធបច្ចុប្បន្នភាពសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បច្ចុប្បន្នវ័យ ៣៨ ឆ្នាំ កាលពីខែតុលាបានបន្តកិច្ចសន្យានៅជាមួយ Inter Miami ដល់ឆ្នាំ ២០២៨ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Barcelona និង PSG រូបនេះ ទទួលបានភាពជោគជ័យនៅអាមេរិក និងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Major League Soccer ផងដែរ ដែលឈ្នះពានកីឡាករឆ្នើមពីររដូវកាលជាប់គ្នា។

ជាចុងក្រោយលោក Donald Trump ក៏បាននិយាយថ្លែងអំនរគុណ Lionel Messi ដែលកីឡាករឆ្នើមបំផុតម្នាក់នៅលើលោក តែបែជាជ្រើសរើសអាមេរិក និងបានលើកសរសើរ Messi ប្រៀបធៀបជាមួយវីរៈបុរសបាល់ទាត់ប្រេស៊ីល Pele ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm