ស.ស.យ.ក បើកចុះឈ្មោះប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩

2026/03/06 06:17:23 pm        337

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានប្រកាសបើកការប្រកួតបាល់ទាត់​ដណ្តើម​ពាន​រង្វាន់ Soccer League រដូវកាលថ្មី ឆ្នាំ២០២៦ នាដើមខែមិថុនាខាងមុខ ខណៈការ​ចុះឈ្មោះ​ចូលរួមនឹងចាប់ផ្ដើមទទួលពាក្យ នៅពាក់កណ្ដាលខែមីនានេះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងគោលបំណង ដើម្បីមចំណែកជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងរឹតចំណងសាមគ្គីភាពរវាងស្ថាប័ន ស.ស.យ.ក. ខេត្តរាជធានី និងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ការប្រកួតពានរង្វាន់ Soccer League លើកទី៩ នេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដោយរក្សាការរៀបចំលើ ២វិញ្ញាសាដដែល ទាំងវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។

តាមរយៈនេះ ស.ស.យ.ក. បានជូនដំណឹងដល់សមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលមានបំណងចូលរួម អាចរកទិញពាក្យ និងដាក់ពាក្យចូលរួមប្រកួតប្រជែងបាន នៅអាគារ The Campus តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការលក់ពាក្យ ចាប់ពីផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែមីនា និងការទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ប្រភពដដែលបន្ដថា ក្រុមដែលមានសិទ្ធចូលរួមការប្រកួតព្រឹត្តិការណ៍នេះ រួមមានក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង២៥រាជធានី-ខេត្ត, គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាជាតិ-អន្ដរជាតិ, មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ព្រមទាំងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានាជាដើម ដោយក្រុមនីមួយៗអាចចុះបញ្ជីកីឡាករដំបូងពី ១៥នាក់ ទៅ ២២នាក់ និងមន្ត្រី ៥រូប ហើយភ្ជាប់ជាមួយប្រវត្តិរូបកីឡាករម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់ពីការចូលរួមដោយត្រឹមត្រូវផងដែរ។

សម្រាប់ប្រាក់រង្វាន់ជ័យលាភី នារដូវកាលថ្មីនេះដែរ ចំពោះផ្នែកបុរស ក្រុមជើងឯក ទទួលបាន ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯផ្នែកនារី ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួលបាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និងពានរង្វាន់ឯកត្តជនជាច្រើនផងដែរ។

គួរដឹងថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League លើកទី៨ គឺមានក្រុមបាល់ទាត់ចូលរួមសរុប ៦៣ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជាលទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និងក្រុមបាល់ទាត់សូភីណាអេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm