មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ កម្ពុជានឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លើ​ការ​កំណត់​ពន្ធបដិការថ្មី

2026/03/06 06:49:47 pm        221

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ឆាប់​ៗ​នេះ​ ដើម្បីពិនិត្យរួមគ្នាអំពីការកំណត់ពន្ធគយ ត្រូវបានប្រធានាធិបតី សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ​បាន​ដាក់ ១៥% ដោយអនុវត្តន៍ជាសាកលក្នុងរយៈពេល១៥០ថ្ងៃ។ កម្ពុជាសង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​ពន្ធគយមកលើទំនិញកម្ពុជាទាបជាងពេលមុន។

ការជួបចរចានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពន្ធគយបដិការដែលអាម៉េរិកកំណត់លើទំនិញកម្ពុជា ក្នុង​អត្រា ១៩% ត្រូវបានលុប​ចោល​ដោយ​ស្វ័យប្រវត្តិ​ដោយ​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​កាល​ពី​ពេល​ថ្មី​ៗនេះ​។ បច្ចុប្បន្ន ដៃគូពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកទាំងអស់ កំពុងអនុវត្តន៍​ពន្ធ​គយ​ថ្មី ​១៥% តាមច្បាប់សហរដ្ឋអាមេរិក នៃ មាត្រា ១២២ ក្នុងរយៈពេល១៥០ថ្ងៃ ត្រូវបាន​ដាក់​ដោយ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង ជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគីកម្ពុជា-សហរដ្ឋអាមេរិក បានប្រាប់ BTV ថា ឯកឧត្តម នឹងមាន​ជំនួប​ពិភាក្សា​ឆាប់​ៗ​នេះ ​​ជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យរួម​គ្នា​ទៅ​លើកា​រ​កំណត់​ពន្ធ​បដិកា​រថ្មី។ ដើម្បីអាចរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្តម នឹងខិតខំ​ប្រឹង​ប្រែង​ចរចា​ធ្វើ​យ៉ាង​ណា​ឱ្យពន្ធគយមានកម្រិតទាបជាង១៩% ដែលកម្ពុជាធ្លាប់មានពីពេលមុន។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលមាត្រាពីរទៀតគឺ មាត្រា ២៣២ និង៣០១ ។ មាត្រា ២៣២គឺ សំដៅទៅមុខទំនិញដែលគាត់យល់ថា ប៉ះពាល់​ដល់​សន្តិសុខ​ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដូចជា ផលិតផលដែក អាលុយមីញ៉ូម និងរថយន្ត ដែល​សហរដ្ឋ​អាមេរិកនឹងដាក់ពន្ធគយខ្ពស់ ដើម្បីការពាររោងចក្រនៅសហរដ្ឋអាម៉េរិក។ មាត្រា ៣០១ គឺ​សំដៅទៅលើលារ ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនស្មើភាពគ្នា។ ប៉ុន្តែសម្រាប់​កម្ពុជា​គឺ​មិនស្ថិតនៅក្នុងមាត្រាទាំងពីរនេះទេ ព្រោះកម្ពុជាចរចា​ដោ​យ​ស្មោះត្រ​ង់​ជាមួយ​សហ​រដ្ឋ​អាម៉េរិក ហើយកម្ពុជាក៏ពុំទាន់មានការនាំចេញប្រភេទទំនិញទាំងនោះ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm