ទិន្នន័យរាប់សន្លឹកឆ្នោតបឋមនៅនេប៉ាល់ បង្ហាញថា បក្សរបស់អតីតតារាចម្រៀងរ៉េប Balendra នាំមុខគេ

2026/03/06 06:57:04 pm        99

គណបក្សរបស់លោក Balendra Shah អតីតតារាចម្រៀងរ៉េបដែលប្រែក្លាយជាអ្នកនយោបាយ បានកំពុងនាំមុខគេក្នុងការរាប់សន្លឹកឆ្នោតដំបូង នៃការបោះឆ្នោតសកលរបស់ប្រទេសនេប៉ាល់ ដោយបាននាំមុខដាច់ឆ្ងាយពីគូប្រជែងផ្សេងទៀត រួមទាំងអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបង្ខំឱ្យចុះចេញពីតំណែងផងដែរ បន្ទាប់ពីមានការបះបោរជាប្រវត្តិសាស្ត្រដែលដឹកនាំដោយយុវជន កាលពីឆ្នាំមុន។

លោក Shah វ័យ ៣៥ ឆ្នាំ ដែលជាអតីតអភិបាលក្រុងកដ្ឋមណ្ឌូ មានសន្ទុះលើការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនេប៉ាល់ ក្នុងអំឡុងយុទ្ធនាការឃោសនា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេស។ យោងតាមនិន្នាការនៃការរាប់សន្លឹកឆ្នោតដំបូងពីគណៈកម្មាធិការរៀបចំការបោះឆ្នោតនេប៉ាល់ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នេះបានបង្ហាញថា គណបក្ស Rastriya Swatantra ដែលជាបក្សកណ្ដាលនិយម និងទើបបង្កើតកាលពី ៣ ឆ្នាំមុនរបស់លោក Shah កំពុងនាំមុខចំនួន ៣៧ អាសនៈ ខណៈគណបក្សកុម្មុយនីស្តនេប៉ាល់ (UML) របស់អតីតនាយករដ្ឋមន្ត្រី K P Sharma Oli កំពុងនាំមុខតែ ៣ អាសនៈប៉ុណ្ណោះ។

ក្រុមមន្ត្រីបាននិយាយថា លទ្ធផលច្បាស់ការអាចនឹងកើតមាននៅល្ងាចថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ស្អែកនេះ។ ក្នុងចំណោមអាសនៈសរុបចំនួន ២៧៥ នៅក្នុងសភាជាន់ទាបរបស់នេប៉ាល់ ការរាប់សន្លឹកឆ្នោតកំពុងដំណើរការសម្រាប់អាសនៈចំនួន ១៦៥ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតផ្ទាល់ ខណៈដែល ១១០ អាសនៈទៀត នឹងត្រូវជ្រើសរើសតាមប្រព័ន្ធសមាមាត្រ។

លោក Shah មានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោក ដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ឆ្នោតវ័យក្មេងយ៉ាងច្រើនកុះករ។ ដោយស្ថិតនៅចន្លោះចិន និងឥណ្ឌា នេប៉ាល់ជាប្រទេសដែលមានប្រជាជន ៣០ លាននាក់មួយនេះ បានញាំញីដោយអស្ថិរភាពនយោបាយអស់ជាច្រើនទសវត្សរ៍មកហើយ ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចដ៏លំបាករបស់ខ្លួន និងធ្វើឱ្យបញ្ហាគ្មានការងារធ្វើ កាន់តែអាក្រក់ទៅៗក្នុងចំណោមយុវជន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm