ព្រះខ័នរាជ ជួបណាហ្គា ឯភ្នំពេញក្រោនជួបកំពង់ដេវ៉ា ក្នុងលីគចុងសប្ដាហ៍នេះ

2026/03/06 07:11:55 pm        269

ក្រោយជួបគ្នាជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបលំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបន្ដយុទ្ធនាការប្រកួតលីគកំពូលកម្ពុជារៀងៗខ្លួន នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មុនឈានដល់ជំនួបកាត់សេចក្ដី ជើងទី២ នៅ ៤ថ្ងៃបន្ទាប់។

សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ នាកីឡដ្ឋានកំពង់ស្ពឺ ស្របពេលក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា។ ចំពោះប្រវត្តិជួបគ្នា កាលពីដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង បានឈ្នះទាំង ២ជើង ដោយលទ្ធផល ៣-០ នៅជើងទី១ និង ២-១ នៅជើងទី២ ។ រីឯភ្នំពេញក្រោន រកបាន ៤ពិន្ទុប៉ុណ្ណោះពី អឹមអូអាយ កំពង់ដេវ៉ា ក្រោយឈ្នះក្រៅដី ១-០ នៅជើងទី១ មុនស្មើគ្នា ១-១ លើទឹកដីខ្លួន នៅជើងទី២។

នេះក៏ជាការប្រកួតដ៏សំខាន់រវាងបេក្ខភាពពានលំដាប់ទី៣ អាស៊ីទាំងពីរ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀបព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ។ ពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងពាន ស្របពេលព្រះខ័នរាជស្វាយរៀង ក៏ត្រូវ ៣ពិន្ទុបន្ថែមដូចគ្នា ដើម្បីក្ដោបឱកាសខ្ពស់ក្នុងការលើកពានជាថ្មី។

ក្រៅពីជំនួបដ៏ជក់ចិត្តទាំង ២ប្រកួត ក៏មានការប្រកួតរវាងបេក្ខភាព Top-6 មួយប្រកួតទៀត នាថ្ងៃអាទិត្យផងដែរ រវាងក្រុមបឹងកេត និងអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ចំណែកនៅថ្ងៃសៅរ៍ ទី៧ ខែមីនាស្អែកនេះ នឹងមានការប្រកួត ២គូ រវាងបេក្ខភាព ៥ក្រុមខាងក្រោម(Bottom-5) ក្នុងនោះក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវវិសាខា និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ។

ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី២៣ ក្នុងចំណោមបេក្ខភាព Top-6 ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥៤ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ មាន ៣៧ពិន្ទុ, ណាហ្គាវើលដ៏ និងបឹងកេត មាន ៣៥ពិន្ទុស្មើក្នា និង អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ពិន្ទុ។

រីឯក្នុងចំណោម ៥ក្រុមខាងក្រោមវិញ ក្រុមវិសាខា ឈរលេខ៧ មាន ២៩ពិន្ទុ, គិរីវង់សុខសែនជ័យ និងកងយោធពលខេមរភូមិន្ទ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែល ISI ដង្កោសែនជ័យ មាន ១២ពិន្ទុ លើក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ មាន ១០ពិន្ទុ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm