របាយការណ៍ប៉ាន់ស្មាន៖ ប្រាក់ពន្ធដែលអាមេរិក ត្រូវសងត្រឡប់ទៅវិញ អាចលើសពី ១៨០ ពាន់លានដុល្លារ

2026/03/06 07:21:05 pm        58

បន្ទាប់ពីចៅក្រមសហព័ន្ធកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបង្គាប់ឱ្យរដ្ឋាភិបាលអាមេរិក ចាប់ផ្តើមសងប្រាក់ពន្ធគ្រាអាសន្នរបស់លោកប្រធានាធិបតី Donald Trump ត្រឡប់ទៅវិញ ដែលតុលាការកំពូលអាមេរិក បានសម្រេចថាជាការប្រមូលពន្ធដោយខុសច្បាប់ ពេលនេះក្រុមអ្នកវិភាគថវិកាបានប៉ាន់ប្រមាណថា ប្រាក់ដែលនឹងត្រូវសងត្រឡប់ទៅឱ្យក្រុមហ៊ុននាំចូលវិញ មានចន្លោះពី ១៦៨ ពាន់លាន ទៅ ១៨២ ពាន់លានដុល្លារអាមេរិក។

យន្តការសម្រាប់អនុវត្តសំណង មិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោក Richard Eaton ចៅក្រមជាន់ខ្ពស់នៃតុលាការពាណិជ្ជកម្មអន្តរជាតិ បានបង្គាប់ឱ្យភ្នាក់ងារគយ និងការពារព្រំដែន (CBP) ត្រូវតែរាយការណ៍នៅថ្ងៃសុក្រ ទី៦ ខែមីនានេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អំពីផែនការបឋមសម្រាប់ការសងប្រាក់ទៅវិញ ដើម្បីជៀសវាងការប្តឹងផ្តល់បែបបុគ្គល រាប់ពាន់ករណី។ លោក Eaton បានថ្លែងក្នុងសវនាការកាលពីថ្ងៃពុធថា៖ «លោកចង់បញ្ជាក់ឱ្យច្បាស់ទៅកាន់សេវាគយថា ពួកគេត្រូវតែសងរាល់ប្រាក់ដែលបានប្រមូលដោយខុសច្បាប់ទាំងអស់»។

យោងតាមសារព័ត៌មានរ៉យទ័រ សេដ្ឋវិទូនៅក្រុមស្រាវជ្រាវសារពើពន្ធនៃសាកលវិទ្យាល័យ Pennsylvania ប៉ាន់ប្រមាណថា ភ្នាក់ងារ CBP ប្រមូលចំណូលសរុបបានរហូតដល់ ១៨២ ពាន់លានដុល្លារ ពីពន្ធដែលបានដាក់ចេញ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ចន្លោះពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

ស្ថាប័ននេះប្រើវិធីសាស្ត្រផ្សេងមួយទៀត ដើម្បីគណនាការប៉ាន់ស្មានទីពីររបស់ខ្លួន ដែលបង្ហាញឱ្យឃើញពីលទ្ធភាពមួយទៀតថា សំណងអាចមានចំនួនប្រហែល ១៧៧ ពាន់លានដុល្លារ ចេញពីចំណូលពន្ធ IEEPA។ ក្រុមសេដ្ឋវិទូរកឃើញតួលេខទាំងនេះ តាមរយៈការគណនាភាគរយនៃបង្កាន់ដៃពន្ធគយសរុបរបស់ក្រសួងរតនាគារអាមេរិក ដែលជាប្រភេទពន្ធ IEEPA រហូតដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ រួចអនុវត្តសមាមាត្រដដែលនោះ ទៅលើបង្កាន់ដៃពន្ធគយនៅរយៈពេលបន្ទាប់។ គួរឱ្យដឹងថា របាយការណ៍ចុងក្រោយបំផុតរបស់ភ្នាក់ងារ CBP បានបង្ហាញេពីតួលេខចំនួន ១៣៣,៥ ពាន់លានដុល្លារ ក្នុងការវាយតម្លៃពន្ធ IEEPA កាលពីថ្ងៃទី ១៤ ខែធ្នូ កន្លងទៅ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm