ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យថា នៅថ្ងៃទី២៤ ខែ មីនានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ១២នាក់ ក្នុងនោះរបួសធ្ងន់ ៩នាក់ និងស្រាល ៣នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅរាជធានី ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តកំពង់ចាម របួស៣នាក់ , ក្រចេះ ស្លាប់១នាក់ , ភ្នំពេញ ស្លាប់១នាក់ និងរបួស ៦នាក់ និងខេត្តពោធិសាត់ ស្លាប់ ១នាក់ និង របួស ៣នាក់៕


