ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមេដឹកនាំពិភពលោក បញ្ឈប់ការប្រណាំងប្រជែងសព្វាវុធ

2026/03/06 09:42:48 pm        60

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមេដឹកនាំពិភពលោកបញ្ឈប់ការប្រណាំងប្រជែងសព្វាវុធ និងវិនិយោគលើស្ថាបត្យកម្មនៃសន្តិភាព មិនមែនឧបករណ៍នៃសង្គ្រាមទេ។

លោក ហ្គុយតឺរេស បានព្រមាននៅក្នុងសាររបស់លោកសម្រាប់ទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយអាវុធថា «ក្តីស្រមៃរបស់យើងអំពីសន្តិភាព កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់»។

លោកបានថ្លែងថា៖ «ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ» ដោយភាពតានតឹងទូទាំងពិភពលោក បានជំរុញឲ្យការចំណាយលើយោធាដល់កម្រិតខ្ពស់បំផុត អាវុធធុនតូច និងអាវុធស្រាល កំពុងរីកសាយភាយ និងបច្ចេកវិទ្យាថ្មីៗ ធ្វើឲ្យជម្លោះកាន់តែសាហាវឡើង។

លោកប្រមុខUN បានជំរុញឲ្យសហគមន៍អន្តរជាតិបន្ថយសីតុណ្ហភាព និងក្រុមមេដឹកនាំពិភពលោកឲ្យដកថយពីស្ថានភាពដ៏គ្រោះថ្នាក់នេះ។ លោកបាននិយាយថា៖«សូមបញ្ឈប់ការគំរាមកំហែងដោយប្រើអាវុធនុយក្លេអ៊ែរ និងបញ្ឈប់ការប្រណាំងប្រជែងសព្វាវុធ»។

លោក ហ្គុយតឺរេស បានសង្កត់ធ្ងន់ថា៖«ដល់ពេលត្រូវវិនិយោគលើស្ថាបត្យកម្មនៃសន្តិភាព មិនមែនឧបករណ៍នៃសង្គ្រាមទេ» ដែលមានន័យថា រស់នៅតាមកាតព្វកិច្ចរំសាយអាវុធ ការកសាងទំនុកចិត្តឡើងវិញ និងពង្រឹងប្រព័ន្ធ និងឧបករណ៍ដែលទប់ស្កាត់ការរីកសាយភាយ ការសាកល្បង និងការប្រើប្រាស់អាវុធប្រល័យលោក។

លោកបានថ្លែងថា៖««រួបរួមគ្នា យើងអាចទប់ស្កាត់គ្រោះមហន្តរាយ និងធានាបាននូវពិភពលោកដ៏មានសុវត្ថិភាព និងសន្តិភាពសម្រាប់ទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm