ប្រមុខការពារជាតិ៖ ស្ត្រីជាកងទ័ពកម្ពុជា​បានចូលរួម​ការពារជាតិយ៉ាងអង់អាចក្លាហាន​ប្រឆាំង​អំពើ​ឈ្លានពាន

2026/03/06 09:52:54 pm        221

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ថ្លែង​ថា​ ស្ត្រីជាកងទ័ពកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារបូរណភាពទឹកដី ដោយ​ទឹក​ចិត្ត​អង់អាចក្លាហាន ប្រឆាំងទៅនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ពិសេស​សង្គ្រាម​កើត​ឡើង​កាល​ពី​ឆ្នាំ​២០២៥កន្លងទៅនេះ ។

នៅក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ ​“សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ជា​ភរិយា​ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានមាន​ប្រសាសន៍​ថា ​ក្នុងអំឡុងជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចំនួន២លើក កាល​ពី​ឆ្នាំ​២០២៥ កងទ័ពស្ត្រីកម្ពុជា បានប្រគៀកស្មាជាមួយកងទ័ពបុរស ប្រយុទ្ធ​តតាំង​នឹង​សត្រូវ​ឈ្លាន​ពាន ​ក្នុងបុព្វការពារជាតិ និងប្រជាពលរដ្ឋ។

ប្រមុខការពារជាតិ បានបន្តថា ការលះបង់ដ៏ធំធេងរបស់ស្ត្រីកម្ពុជានេះ គឺបាន​បង្ហាញ​ពី​វីរភាព​មិន​អាច​កាត់​ថ្លៃ​បាន ខណៈក្នុងកាលៈទេសៈ នៃការប្រយុទ្ធតទល់នោះ ស្ត្រីជាម្ដាយ ជាកូន និងជា​ប្រពន្ធ ​ក៏តែងតែជូនពរលើកទឹកចិត្តដល់ឪពុក កូន ប្ដី និងសាច់ញាតិជាដើម ខិតខំ​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​របស់បច្ចាមិត្ត ដែលសកម្មភាពនេះ គឺពិតជាគួរឲ្យគោរព និងមោទនភាពយ៉ាងក្រៃលែង ។

ជាមួយនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះស្ត្រីជាកងទ័ពកម្ពុជា ក្រៅ​ពី​បានហ្វឹកហ្វឺនសមត្ថភាពការពារជាតិ ត្រឹមនៅក្នុងប្រទេសប៉ុណ្ណោះទេ ពួកគេ​ក៏​បាន​ទៅ​ពង្រឹង​បន្ថែម​នៅក្រៅប្រទេស មានប្រទេសជប៉ុន និងអាមេរិកជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុង​វិស័យការពារជាតិនេះ ស្ត្រីជាច្រើនរូប បានទទួលតំណែងជាន់ខ្ពស់ ក្នុង​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា អ្វីដែលមិនអាចបំភ្លេចបានដែរនោះ កង​ទ័ព​មួក​ខៀវ​ជា​ស្ត្រី​ក​ម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក៏បានទៅចូលរួមថែករក្សាសន្តិភាព នៅ​តាម​បណ្ដា​ប្រទេសមួយចំនួន ដែលទទួលជោគជ័យជាបន្តបន្ទាប់ និងប្រកបដោយមោទនភាព។

គួរ​បញ្ជាក់ថា មូលបទនៃទិវាសិទ្ធិនារី ៨មីនា ឆ្នាំនេះ ពិតជាមានសារៈសំខាន់ ស្រប​នឹង​បរិបទ​ជាក់​ស្តែង​ដែ​លស្រ្តី និងកុមារីកម្ពុជាទទូចចង់បាន ពីព្រោះស្រ្តីជាអ្នករងគ្រោះខ្លំាងជាងគេ ពី​សង្រ្គាម​ឈា្លន​ពាន​មកលើអធិបតេយ្យកម្ពុជា ពីសំណាក់ប្រទេសថៃ ហើយទិវាប្រកបដោយអត្ថន័យនេះ មិនត្រឹម​តែជាការរំលឹក នូវស្មារតីតស៊ូដើម្បីសិទ្ធិសេរីភាព និងសមភាពប៉ុណ្ណោះទេ ប៉ុន្តែ ជា​ការ​សម្តែង​នូវ​ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “មាតានៃពិភពលោក”។ ស្ត្រី គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់ និងមិនអាចខ្វះបាន ដែលបានលះបង់កម្លាំងកាយចិត្ត ជ្រោមជ្រែង​សេដ្ឋ​កិច្ច​គ្រួសារ ​និងសង្គមជាតិ ឱ្យមានភាពស្រស់បំព្រង។

គួរបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សិទ្ធិស្រ្តីត្រូវបានលើកកម្ពស់ ជាបន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន ចាត់ទុកស្រ្តី​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច និងថា ជួយស្រ្តីដូចជួយខ្លួនឯង។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានថ្លែងថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និង​កក់​ក្តៅ​ជាង​មុន​ ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm