ក្រសួងការងារ ណែនាំវិធានការ ៦ចំណុច ឱ្យម្ចាស់រោងចក្រ សហគ្រាស​អនុវត្ត​ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​ក្នុងរដូវប្រាំងកើនឡើងកម្ដៅ

2026/03/06 03:23:02 pm        86

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង​ការងារបានណែនាំវិធានការ ៦ចំណុចឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន​ទាំង​អស់​អនុវត្ត​ដោយ​យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ​របស់​កម្មករ​និយោជិត​ ដើម្បីការពារកុំឱ្យមាន​បញ្ហាសុខភាព​ណា​មួយ​កើត​ឡើង​អំឡុង​ពេល​បំពេញ​ការងារ​ក្នុង​រដូ​វប្រាំ​ង ដែលមានការកើនឡើងកម្ដៅ។

លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនាថា វិធានការទាំង៦ចំណុច ដែលក្រសួង​ណែ​នាំ​រួ​ម​មាន​ ទី១៖ ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និង​បើក​ឱ្យ​ដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ចូល​ធ្វើការ​។​ ទី២៖ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែង​ធ្វើ​ការ​ដែល​មិនមាន លំហូរខ្យល់គ្រប់គ្រាន់នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុក​ដាក់​សម្ភារៈ និង​វត្ថុ​ធាតុ​ដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។

លោក​បានបន្តថា វិធានការទី៣ ត្រូវផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅ​នៃ​អាកាស​ធាតុ ​និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ទី៤ បាញ់​ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវ​ចាត់​វិធានការ​ផ្សេង​ៗ​ទៀត ​ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

អ្នកនាំពាក្យ​រូប​នេះ បានឱ្យដឹងទៀតថា វិធានការទី៥ ក្រសួងក៏បាន​ណែនាំឱ្យ​មាន​ការ​ចាត់​បុគ្គលិក​ទទួល​បន្ទុក​ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ និងទី៦ បង្កើនការ​អប់រំ និង​ផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពី​វិធាន​ការ​ទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

បន្ថែម​ពី​នេះ លោក ស៊ុនមេសា ការណែនាំវិធានការទាំង៦នេះរំពឹងថា អាច​ជួយ​បង្ការ​ហានិភ័យ​សុខភាព​ដែល​អាចកើតឡើង និងលើកម្ពស់សុវត្ថិភាពសុខភាពកម្មករ។ លោកបានបញ្ជាក់ថា សុខ​ទុក​របស់​បងប្អូនកម្មករនិយោជិតជាសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា ក៏ដូចជាសុខទុក្ខរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។

ទន្ទឹមនេះ ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាច​ធ្វើ​ការ​ទំនាក់​ទំនង មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ "១២៨៦" ឬ "១២៩៧" ឬ ក្រុមតេឡេក្រាម "សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម "សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។

ជាថ្មីម្ដងទៀត លោក ស៊ុន មេសា បានជឿជាក់ថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងចូលរួមអនុវត្ត តាមការណែនាំប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលទាក់ទង

សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនជាតិបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ
2026/03/06 08:25:14 pm        2
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ
2026/03/06 06:41:47 pm        1
ក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
2026/03/06 06:39:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពស៊ូដង់ដណ្តើមបានមកវិញទីក្រុង Bara ស្ថិតក្នុងរដ្ឋNorth Kordofan

2026/03/06 08:43:00 pm
​អាល្លឺម៉ង់ប្រាប់អ៊ីរ៉ង់ឲ្យឈប់វាយប្រហារប្រទេសទី៣ ខណៈមិនឃើញការគំរាមកំហែង ចំពោះណាតូ
2026/03/06 08:35:36 pm
​សង្រ្គាមនៅអ៊ីរ៉ង-ឈូងសមុទ្រ បិទផ្ទប់ច្រករបៀងជំនួយ និងពន្យឺតដល់កិច្ចខិតខំជួយសង្រ្គោះសកល
2026/03/06 08:35:07 pm
​ប្រជាជនអ៊ីរ៉ង់ជួបជុំដើម្បីអធិដ្ឋានថ្ងៃសុក្រ ជាលើកដំបូងតាំងពីផ្ទុះសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល
2026/03/06 08:34:50 pm
​ទីក្រុងមូស្គូមើលឃើញកំណើនតម្រូវការខ្ពស់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរុស្ស៊ី ស្របពេលសង្រ្គាមអ៊ីរ៉ង់
2026/03/06 08:34:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 07:02:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/05 02:01:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am