ក្រុមហ៊ុនHuawei Group ប្តេជ្ញារួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជា

2022/03/25 04:38:47 am        616

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group ប្តេជ្ញានឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជា។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បាន អនុញ្ញាត ឲ្យលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះ សមិទ្ធផលនានា របស់ក្រុមហ៊ុន Huawei នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ឯកឧត្តម មានសេចក្តីសោមន្សរីករាយដែលបានឃើញ ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សចាប់តាំង ពីបើកដំណើរការ នៅ ឆ្នាំ ១៩៩៩ កន្លងមក ហើយបានរំពឹងថា ក្រុមហ៊ុន Huawei នឹងបន្តរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅកម្ពុជា។

ជាការឆ្លើយតប លោក Lin Baifeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលបានផ្តល់នូវជំនឿទុកចិត្ត និងគាំទ្រដល់ក្រុមហ៊ុន Huawei ក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេសវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ICT។ លោកប្រធាន Huawei ប្រចាំ តំបន់ អាស៊ីប៉ាស៊ីហ្វិក ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីសមិទ្ធផលនានាដែលក្រុមហ៊ុន Huawei សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជា សក្តានុពល និងផែនការពង្រីក វិនិយោគ និងការអភិវឌ្ឍសំខាន់ៗនៅពេលអនាគត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា។ 

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើង ថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ (4.0 IR) កម្ពុជាជំរុញឱ្យមានបច្ចេកវិទ្យាឈានមុខក្នុងវិស័យ ICT សម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោក Lin Baifeng អំពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងចិន ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផងដែរ ។

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែល បានសហការ និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់ក្រសួង-ស្ថាប័ន មួយ ចំនួន នៅ កម្ពុជា ព្រមទាំងបានលើកទឹក ចិត្តឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ដល់អ្នកមានទេពកោសល្យវ័យក្មេងក្នុងវិស័យ ICT របស់កម្ពុជា ដោយគូសបញ្ជាក់ថា ការជួយដល់យុវជន កម្ពុជា គឺមានន័យថា ក្រុមហ៊ុន Huawei បានជួយដល់អនាគតរបស់កម្ពុជាផងដែរ។

លោក Lin Baifeng បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនានារបស់កម្ពុជាក្នុងគោលបំណងជួយរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជាបន្ថែម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm