អាកាសយានដ្ឋានមួយចំនួននៅមជ្ឈិមបូព៌ាបើកឡើងវិញ ឬកំណត់ឱ្យបើកសម្រាប់ជើងហោះហើរមានកំណត់

2026/03/06 10:55:03 pm        56

អាកាសយានដ្ឋានមួយចំនួននៅមជ្ឈិមបូព៌ា បានបើកឡើងវិញរួចហើយ ឬត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ជើងហោះហើរដែលត្រូវបានកំណត់។ ប្រតិបត្តិការអាកាសយានដ្ឋាន ត្រូវបានផ្អាកក្នុងការឆ្លើយតបទៅនឹងការចាប់ផ្តើមការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។ អាជ្ញាធរអាកាសយានដ្ឋានប្រទេសអារ៉ាប់រួម បានអនុញ្ញាតឱ្យជើងហោះហើរមួយចំនួនដំណើរការពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ចាប់តាំងពីដើមសប្តាហ៍នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមបាននិយាយថា ជើងហោះហើរជាង១០០វ៉ុលរបស់ខ្លួន នឹងដំណើរការទៅ និងមក ពីទីក្រុងឌូបៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។ សារព័ត៌មានរ៉យទ័រ ក៏បានដកស្រង់សម្តីអ្នកនាំពាក្យដែលបាននិយាយថា ជើងហោះហើរទាំងនោះនឹងដឹកជញ្ជូនអ្នកដំណើរ ព្រមទាំងទំនិញសំខាន់ៗជាច្រើន។

អាជ្ញាធរនៅនៅទីក្រុង Abu Dhabi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការជើងហោះហើរដែលត្រូវបានកំណត់ កំពុងត្រូវបានបន្តឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិ Zayed នៅប្រទេសអារ៉ាប់រួម។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា ប្រទេសនេះនឹងបើកដែនអាកាសរបស់ខ្លួនឡើងវិញសម្រាប់ជើងហោះហើរចេញពីអាកាសយានដ្ឋាន Ben Gurion Airport ជិតទីក្រុង Tel Aviv ចាប់តាំងពីថ្ងៃអាទិត្យ។ ប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Hamad នៅប្រទេសកាតា នៅតែត្រូវបានផ្អាក ដោយសារតែការបិទដែនអាកាសរបស់ប្រទេស។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm