សម្ដេចធិបតីគាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ដោយត្រូវបំផុសសកម្មភាពប្រពៃណីវប្បធម៌ប្រពៃណីជាតិ ចងចាំអំពីវីរកងទ័ព និងពលរដ្ឋភៀសសឹក

2026/03/07 12:29:48 am        224

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុចា គាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ឬអង្គរសង្ក្រាន្ត និងពិធីចូលឆ្នាំថ្មីនៅតាមបណ្ដាខេត្តនានា ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែអាចយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ ជាពិសេសយកឱកាសនេះរួបរួមគ្នាបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹកឬអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។

​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា រឿងទឹកដី និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំថ្មីក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែត្រូវធ្វើពិធីនេះ ដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិ។ 

បើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ខាងមុខនេះ ពុំមែនមានន័យថា ពួកយើងភ្លេចពីវីរកងទ័ពនៅជួរមុខ ឬភ្លេចពីជនភៀសសឹកនៅតាមបណ្ដោយព្រំដែននោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ ការរៀបចំគឺដើម្បីប្រមូលកម្លាំងសាមគ្គីជាតិឱ្យកាន់តែរឹងមាំ ជាការបន្តដំណើរការសង្គម ក៏ដូចជាឱកាសស្រូបទាញភ្ញៀវទេសចរ និងការបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេស។ ឯកឧត្តមបញ្ជាក់ដែរថា ការរៀបចំនៅក្នុងឆ្នាំនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ដោយមិនផ្តោតលើសកម្មភាពសប្បាយរីករាយនោះទេ។ លើសពីនេះ ប្រភពចំណូលដែលបានពីផលិតផលរបស់ សសយក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះបណ្ដាក្រុមហ៊ុនឯកជន អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។

សូមជម្រាបថា តាមការគ្រោងព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ការរៀបចំនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅចំណុចទីតាំងមួយចំនួន ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm