មីស៊ីលវាយប្រហាររោងចក្រចម្រាញ់ Bapco Energiesរបស់ប្រទេសបារ៉ែន

2026/03/07 12:36:04 am        57

រូបភាពវីដេអូឃ្លីប ឃើញមីស៊ីលវាយប្រហាររោងចក្រចម្រាញ់ Bapco Energies ស្ថិតក្នុងទីក្រុង Sitra ប្រទេសបារ៉ែន ក្នុងនោះសំណុំផ្សែងពណ៌ខ្មៅ និងអណ្តាតភ្លើងផុសលើអាកាស ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ទីតាំងថតរបស់វីដេអូពីអគារ ឃ្លាំងទំនិញ និងតំបន់ឆ្នេរ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។

មជ្ឈមណ្ឌលទំនាក់ទំនងជាតិបារ៉ែន និយាយថា អណ្តាតភ្លើងត្រូវបានទប់ស្កាត់ជាប់ ហើយនិងគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ខណៈប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេង បន្តធម្មតា ។

អ៊ីរ៉ង់ បានបើកការវាយប្រហាររលកថ្មីលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក និងប្រទេសជាច្រើនជុំវិញតំបន់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេព្រមានអាមេរិកថា នឹងសោកស្តាយជាទីបំផុតចំពោះការបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ។

ការវាយប្រហារសងសឹកកើនឡើងរបស់ទីក្រុងតេអេរ៉ង់ បានកើតមានឡើង បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង អស់រយៈពេល ៦ថ្ងៃជាប់ៗគ្នាក៏ដោយ ។

សង្រ្គាមកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់ ១៤ប្រទេសបន្ថែមទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឯនាយផ្សេងទៀត ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសអាស៊ែបៃហ្សង់ បានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារដោយយានដ្រូនលើអាកាសយានដ្ឋានរបស់ខ្លួន បើទោះបីជាទីក្រុងតេអេរ៉ង់ ច្រានចោលក៏ដោយ ។

ក្រសួងការបរទេសអាស៊ែបៃហ្សង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ។ ពួកគេបន្តថា យានដ្រូនមួយគ្រឿង បានវាយប្រហារអគារចំណតអាកាសយានដ្ឋាន នៅតំបន់ស្វយ័ត Nakhchivan ខណៈយានដ្រូនមួយគ្រឿងទៀត ធ្លាក់នៅជិតអគារសាលារៀន ស្ថិតក្នុងភូមិ Shakarabad ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        56
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        86
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm