អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper ទី៤ របស់អាមេរិក ចាប់តាំងពីការកើនឡើងភាពតានតឹងចាប់ផ្តើម

2026/03/07 12:55:16 am        38

សេវាសារព័ត៌មានកងទ័ពសាធារណរដ្ឋឥស្លាមនេះ បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូនឈ្លបយកការណ៍ និងវាយប្រហារ MQ-9 Reaper មួយគ្រឿងទៀតរបស់សហរដ្ឋអាមេរិក។  

អ្នកផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់សេវាសារព័ត៌មានដែលបានលើកឡើងថា៖«ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ព បានបំផ្លាញដ្រូន MQ-9 ទំនើបរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅលើមេឃខាងលើលើ ខេត្ត Lorestan និងយានដ្រូន Hermes 900 មួយគ្រឿងដែលជាកម្មសិទ្ធិរបស់របបជ្វីហ្វ នៅក្នុងតំបន់ Tehran»។  

នាពេលមុននេះ បណ្តាញទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា យានដ្រូន MQ-9 Reaper ចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រអ៊ីរ៉ង់ ចាប់តាំងពីការកើនឡើងនៃភាពតានតឹង បានចាប់ផ្តើម។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាមេរិក បានអំពាវនាវដោយបើកចំហដល់ប្រជាជនអ៊ីរ៉ង់ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និងដណ្តើមអំណាច។ 

ជាលទ្ធផលនៃការវាយប្រហារនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតនៅក្នុងជួរថ្នាក់ដឹកនាំនៃសាធារណរដ្ឋឥស្លាម ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm