ឯកអគ្គរដ្ឋទូត៖ អ៊ីរ៉ង់ប្រាប់អាមេរិកនៅក្នុងកិច្ចពិភាក្សាថ្មីៗនេះថា ខ្លួនមិនចង់មានអាវុធនុយក្លេអ៊ែរទេ

2026/03/07 01:17:40 am        97

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប្រចាំប្រទេសរុស្ស៊ី លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RBC TVថា ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេអេរ៉ង់ បានបញ្ជាក់ថា ខ្លួនមិនចង់មានអាវុធនុយក្លេអ៊ែរទេ។ លើសពីនេះ អ៊ីរ៉ង់បានស្នើជម្រើសផ្សេងៗសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហានុយក្លេអ៊ែរ។ 

អ្នកការទូតរូបនេះ បាននិយាយថា៖«យើងជឿជាក់ថា ការចរចាបានដំណើរការទៅយ៉ាងល្អ។ យើងចង់រក្សាកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីដែលមានលក្ខណៈឧស្សាហកម្ម។ សូម្បីតែជនជាតិអាមេរិក ក៏មិនជំទាស់នឹងរឿងនេះដែរ។ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ យើងប្រឆាំងទាំងស្រុង ហើយបាននិយាយថា យើងមិនចង់មានអាវុធនុយក្លេអ៊ែរទេ។ យើងថែមទាំងបានស្នើជម្រើសផ្សេងៗសម្រាប់ដោះស្រាយបញ្ហានេះ»។  

លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា បញ្ហាទាំងអស់អាចដោះស្រាយបាន។ លោកបានបន្ថែមថា៖«យើងជឿថា ពុំមានបញ្ហាណាមួយត្រូវបានលាក់បាំង ក្នុងអំឡុងពេលដំណើរការចរចាទេ។ សូម្បីតែពួកគេ [សហរដ្ឋអាមេរិក] ក៏បានយល់ព្រមលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់ដែរ»។ 

លោក Jalali ក៏បានកត់សម្គាល់ផងដែរថា តាំងពីដើមដំបូងមក សហរដ្ឋអាមេរិក បានសម្រេចចិត្តធ្វើឲ្យ មនុស្សយល់ខុស។ ហើយគ្មានអ្វីផ្សេងទៀតទេ»។ អ្នកការទូតរូបនេះ បានថ្លែងថា៖«យើងយល់ថា ជនជាតិអាមេរិក មិនជឿលើការចរចាទេ ហើយការចរចាគ្រាន់តែជាមធ្យោបាយបោកប្រាស់ ដើម្បីសម្រេចគោលដៅផ្សេងទៀតប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm