ការកំពប់ប្រេងម៉ិកស៊ិក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងការនេសាទ

2026/03/07 01:33:53 am        84

ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋតំបន់ឆ្នេរ Veracruz ស្ថិតក្នុងឈូងសមុទ្រម៉ិកស៊ិក កំពុងព្យាយាមសម្អាតជ័រកៅស៊ូចេញពីតំបន់ឆ្នេររបស់ពួកគេ ។

ការសម្អាតនេះ បានកើតមាន ក្រោយការកំពប់ប្រេងបណ្តាលឲ្យតំបន់ឆ្នេរកខ្វក់ និងបង្អាក់ដល់ការនេសាទ និងវិស័យទេសចរណ៍ ។

អ្នកស្រី Aurora Apolonio Martinez គឺជាប្រជានេសាទក្នុងស្រុកមួយរូបនិយាយថា អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលអ្នកស្រីចេញដំណើរចូលសមុទ្រនៅពេលព្រឹក ។

អ្នកស្រីនិយាយថា ពួកយើងចេញដំណើរនៅវេលាម៉ោង ៥ព្រឹក ។ ពួកយើងចេញដំណើរដូចសព្វមួយដង ដើម្បីទៅនេសាទត្រី ហើយពួកយើងបង់សំណាញ់ ប៉ុន្តែបែរជាប់សុទ្ធតែជ័រកៅស៊ូក្រាលថ្នល់ ។ ពួកយើងព្យាយាមទាញវា ហើយអ្នកនេសាទផ្សេងក៏ធ្វើដូចគ្នា ប៉ុន្តែពួកយើងមិនអាចលើកវារួចនោះទេ សំណាញ់ក៏រហែកតែម្តង ។

អ្នកស្រីបន្តទៀតថា ក្រុមប្រជានេសាទ ដែលជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេពឹងផ្អែកលើសមុទ្រ បច្ចុប្បន្នលែងអាចនេសាទត្រីបានទៀតហើយ តើហេតុអ្វី? ពីព្រោះថា ប្រេងឆៅនៅក្នុងទឹក នៅតាមបណ្តោយឆ្នេរ ។ មាននូវសំណាញ់ច្រើនណាស់ដែលខូចនៅក្នុងទឹក ប៉ុន្តែអ្នកស្រីសូមប្រាប់ថា ពួកយើងមិនអាចបញ្ឈប់ត្រឹមហ្នឹងបាននោះទេ ពួកយើងទាំងអស់គ្នារស់បានអាស្រ័យនឹងសមុទ្រ នោះហើយគឺជាហេតុផលដែលពួកយើងអំពាវនាវដល់អាជ្ញាធរឲ្យចាត់វិធានការជាបន្ទាន់ ។

អ្នកនេសាទនៅសហគមន៍ឆ្នេរសមុទ្រ Jicacal និយាយថា ពួកគេបានប្រទះឃើញកាកសំណល់ពុលនៅក្នុងទឹក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពេលដែលពួកគេចេញទៅនេសាទ ។

ចំណែកឯ អ្នកស្រី Paulina Martinez គឺជាម្ចាស់ភោជនីយដ្ឋានមួយរូបនិយាយថា ការកែលម្អត្រូវការបន្ទាន់ ។ អ្នកស្រីថា ការខូចខាតបរិស្ថានដោយសារការកំពប់ប្រេង មានផលប៉ះពាល់ផ្ទាល់ដល់សហគមន៍តំបន់ឆ្នេរ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm