ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ

2026/03/07 01:41:47 am        247

"យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។" នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាការបង្វែរការឈឺចាប់ មកជាការខិតខំប្រឹងប្រែងដើរទៅមុខកាន់តែអង់អាច ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងប្រសាសន៍បើកពិព័រណ៍រថយន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ដោយមើលឃើញពីស្ថានភាពតំបន់ និងសកលលោក កំពុងរងការប្រឈមយ៉ាងខ្លាំង ដោយសារភាពផុយស្រួយនៃសណ្តាប់ធ្នាប់ពិភពលោក ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច​សកល និងតំបន់, អស្ថិរភាពនយោបាយ និងសន្តិសុខសកលលោក ការកើនកម្តៅភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងប្រទេសនានា សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងរវាងមហាអំណាច គួបផ្សំនឹងការវិវត្តយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យាល ពិសេសចុងក្រោយ សង្គ្រាមយោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលកម្ពុជាបានរងគ្រោះសារជាថ្មីទៀត សុទ្ធតែជាមេរៀនសម្រាប់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមបញ្ជាក់ថា "យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ និងដើរទៅមុខជាប្រចាំ។ ស្ថានភាពកាន់តែមិនច្បាស់លាស់ យើងកាន់តែត្រូវប្រឹងប្រែង! ឆ្នាំ២០២៥ ជាចំណុចរបត់ ដ៏ធំសម្រាប់កម្ពុជា ដែលយើងទាំងអស់គ្នាជាប្រជាជនខ្មែរត្រូវសម្លឹងមើលឱ្យបានឆ្ងាយ, ឱ្យបានស៊ីជម្រៅ និងទូលំទូលាយ អំពីគោលដៅដែលនាវាកម្ពុជាកំពុងឆ្ពោះទៅមុខ ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅ ឆ្នាំ២០៥០។" 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ថា "កម្ពុជាត្រូវបន្តខិតខំ ដើម្បីសម្រេចទិសដៅអនាគត ដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំ ដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍន៍របស់ខ្លួន។ ប្រាកដណាស់ យើងត្រូវពន្លឿនការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និងការពង្រឹង ភាពប្រកួតប្រជែង តាមរយៈការជំរុញ និងការទាក់ទាញឧស្សាហកម្មចំគោលដៅ ដែលមានតម្លៃបន្ថែមខ្ពស់, បង្កើនល្បឿនការដ្ឋានកែទម្រង់ជា «ប្រព័ន្ធរដ្ឋបាលតែមួយ» ក្រោមស្មារតី ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន និងសហគមន៍ធុរកិច្ច។"

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm