ក្រុងសេអ៊ូល៖ កូរ៉េខាងត្បូង និងអាមេរិក កំពុងពិភាក្សាយកមីស៊ីល Patriot ទៅដាក់ពង្រាយ ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/03/07 01:49:49 am        82

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយនៅថ្ងៃសុក្រ (ទី៦ ខែមីនា) នេះថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សា អំពីលទ្ធភាពនៃផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

លោក Cho បានឆ្លើយតបទៅនឹងសំណួរនៅក្នុងសវនាការសភា បន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ ដែលថា អង្គភាពនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលចល័តរបស់សហរដ្ឋអាមេរិក ត្រូវបានផ្លាស់ទៅកាន់មូលដ្ឋានទ័ពអាកាស Osan របស់កូរ៉េខាងត្បូង ពីទីតាំងផ្សេងទៀតនៅក្នុងប្រទេស។

លោក Cho បានប្រាប់ថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ នៅពេលត្រូវបានសួរថា តើផែនការរបស់សហរដ្ឋអាមេរិក ត្រូវផ្លាស់មីស៊ីល Patriot ក្នុងពេលឆាប់ៗនេះ ដើម្បីយកទៅប្រើប្រាស់ ក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ដែរ ឬអត់។ លោកបានបញ្ជាក់ថា ទីក្រុងសេអ៊ូល មិនបានទទួលសំណើណាមួយ ពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួយយោធានោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងទទួលយកជំនួយពីប្រទេសណាមួយ អំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់។

កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េ បានឲ្យដឹងថា៖ «ដោយសារហេតុផលសន្តិសុខប្រតិបត្តិការ យើងមិនធ្វើការអត្ថាធិប្បាយលើការបម្លាស់ទី ការផ្លាស់ប្តូរទីតាំង ឬលទ្ធភាពនៃការផ្ទេរ ចំពោះសមត្ថភាពយោធា ឬធនធានជាក់លាក់ណាមួយឡើយ»។

គួរបញ្ជាក់ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រព័ន្ធ Patriot កំពុងត្រូវបានរៀបចំផ្ទេរទៅពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់របស់សហរដ្ឋអាមេរិក បានហោះចូលទៅក្នុងទីក្រុង Osan ដើម្បីដឹកប្រព័ន្ធនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm