កូសូវ៉ូរំលាយសភា និងប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយដំណើរការជ្រើសរើសប្រមុខរដ្ឋបរាជ័យ

2026/03/07 01:57:18 am        72

ប្រធានាធិបតីកូសូវ៉ូ លោកស្រី Vjosa Osmani នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានរំលាយសភា និងប្រកាសការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីសមាជិកសភាមិនអាចជ្រើសរើសប្រមុខរដ្ឋថ្មី តាមរយៈពេលកំណត់របស់រដ្ឋធម្មនុញ្ញ។

សភាមានពេលរហូតដល់ម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍ ដើម្បីជ្រើសរើសប្រធានាធិបតី មុនពេលអាណត្តិរបស់លោកស្រី Osmani បញ្ចប់នៅខែមេសា ប៉ុន្តែគណបក្សប្រឆាំងបានបដិសេធមិនចូលរួម ក្នុងដំណើរការបោះឆ្នោតនោះ។ យោងតាមច្បាប់របស់ប្រទេសនៅតំបន់បាល់កង់មួយនេះ ការណ៍ដែលមិនអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន នាំឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ។

ដំណើរនេះបានបន្លាយភាពជាប់គាំងនយោបាយ នៅកូសូវ៉ូដែលជាប្រទេសក្មេងជាងគេបំផុត ក្នុងតំបន់អឺរ៉ុប និងមានសេចក្តីប្រាថ្នាចង់ចូលរួមជាមួយសហភាពអឺរ៉ុប។ ភាគច្រើននៃឆ្នាំមុន ប្រទេសនេះមិនមានរដ្ឋាភិបាលបំពេញការងារនោះទេ ខណៈដែលសភាពេញដោយភាពបែកបាក់ បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភា អស់រយៈពេលជាច្រើនខែ។

ការបោះឆ្នោតបន្ទាប់ នឹងជាលើកទី៣ ក្នុងរយៈពេលជាង ១ឆ្នាំ។ កូសូវ៉ូបានធ្វើការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋរួចហើយ កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន បន្ទាប់ពីមិនអាចបង្កើតរដ្ឋាភិបាលបាន ក្រោយការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី Osmani បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សភាដែលមិនអាចជ្រើសរើសប្រធានាធិបតីបាន មិនអាចបន្តដោយគ្មានកំណត់ ដើម្បីអូសបន្លាយដំណើរការយូរអង្វែងបានទេ។ គ្មាននរណាម្នាក់គួរប្រាថ្នាចង់បានវដ្តនយោបាយមួយផ្សេងទៀតទេ ជាពិសេសពេលនេះ នៅពេលដែលប្រទេសត្រូវការស្ថិរភាព»។ 

លោកស្រី Osmani ត្រូវជួបជាមួយគណបក្សនយោបាយនៅថ្ងៃសុក្រនេះ មុនពេលកំណត់កាលបរិច្ឆេទការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm