អ៊ីស្រាអែល បង្កើនការវាយប្រហារលើប្រទេសលីបង់ដោយការវាយឆ្មក់ធំៗនៅភាគខាងកើត

2026/03/07 05:10:15 pm        59

ក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយលុកលើប្រទេសលីបង់កាលពីថ្ងៃសុក្រ ទី៦ ខែមីនា រួមទាំងយ៉ាងហោចណាស់១២លើកនៅស្រុក Baalbek ភាគខាងកើត ដោយបានសម្លាប់មនុស្ស៩នាក់។ ប្រទេសលីបង់ ត្រូវបានហ៊ុមព័ទ្ធដោយសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងរីកធំ បន្ទាប់ពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលដើម្បីសងសឹកចំពោះការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ ក្រសួងសុខាភិបាលបាននិយាយពីចំនួនអ្នកស្លាប់បឋមថា ការវាយប្រហាររបស់អ៊ីស្រាអែល លើ តំបន់Nabi Sheet ក្នុងស្រុក Baalbek ភាគខាងកើតប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩ នាក់ និងរងរបួស១៧នាក់ កាលពីថ្ងៃសុក្រ។ ក្រសួងបាននិយាយបន្ថែមថា «ប្រតិបត្តិការជួយសង្គ្រោះ និងយកកម្ទេចកម្ទីចេញ កំពុងដំណើរការ» ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការបន្តវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីការវាយឆ្មក់នៅពេលយប់ដែលបានបន្សល់ទុកនូវការបំផ្លាញធ្ងន់ធ្ងរនៅក្នុងតំបន់បន្ទាប់ពីប្រជាជនបានភៀសខ្លួនទ្រង់ទ្រាយធំក្នុងការឆ្លើយតបទៅនឹងការព្រមានឲ្យជម្លៀសចេញរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់សមាជិក «ជាង ៧០ នាក់» នៃក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

 

ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតបរទេស នាយករដ្ឋមន្ត្រី លោក Nawaf Salam បាននិយាយថា «ផលវិបាកនៃការជម្លៀសនេះ ទាំងនៅកម្រិតមនុស្សធម៌ និងនយោបាយ អាចជាកម្រិតមិនធ្លាប់មានពីមុនមក»។ យោងតាមអាជ្ញាធរលីបង់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២១៧ នាក់ត្រូវបានសម្លាប់ និង ៧៩៨ នាក់បានរងរបួសចាប់តាំងពីការវាយប្រហារដែលត្រូវបានពង្រីករបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយមានមនុស្សជាង ៩៥.០០០ នាក់បានភៀសខ្លួនចេញពីលំនៅឋាន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm