AP៖ រុស្ស៊ីផ្តល់ព័ត៌មានឲ្យអ៊ីរ៉ង់ថា អាចជួយទីក្រុងតេអេរ៉ង់វាយប្រហារគោលដៅយោធាអាមេរិក

2026/03/07 06:57:50 pm        154

យោងតាមមន្ត្រីពីររូបដែលដឹងច្បាស់ពីចារកម្មអាមេរិក រុស្ស៊ីបានផ្តល់ព័ត៌មានឲ្យអ៊ីរ៉ង់ថាអាចជួយទីក្រុងតេអេរ៉ង់ វាយប្រហារនាវាចម្បាំង យន្តហោះ និងទ្រព្យផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

មន្ត្រីដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហារដ៏សើប បានព្រមានថា ចារកម្មអាមេរិកមិនបានរកឃើញថា រុស្ស៊ីកំពុងណែនាំអ៊ីរ៉ង់អំពីអ្វីដែលត្រូវធ្វើជាមួយព័ត៌មាននោះទេ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកហើយអ៊ីរ៉ង់បាញ់សងសឹកទៅលើទីតាំង និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែក្ស។ ទោះជាយ៉ាងណា វាគឺជាការចង្អុលបង្ហាញដំបូងថា ទីក្រុងមូស្គូបានព្យាយាមចូលរួមក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមលើអ៊ីរ៉ង់កាលពីមួយសប្តាហ៍មុន។ រុស្ស៊ី ស្ថិតនៅក្នុងក្លឹបដ៏កម្រនៃប្រទេសដែលរក្សាទំនាក់ទំនងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់ បានប្រឈមនឹងភាពឯកោរយៈពេលជាច្រើនឆ្នាំមកហើយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការគាំទ្ររបស់ប្រទេសនេះចំពោះក្រុមតំណាងដែលបានបង្កភាពវឹកវរនៅមជ្ឈិមបូព៌ា រួមមានក្រុមហេសបូឡា ហាម៉ាស និងក្រុមហ៊ូទី។ ជាមួយគ្នានេះ សេតវិមាន បាននិយាយសម្រាលពីរបាយការណ៍ដែលថារុស្ស៊ីកំពុងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ីរ៉ង់អំពីគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្របានប្រាប់អ្នកសារព័ត៌មានថា «វាច្បាស់ណាស់ថា ពុំមានភាពខុសគ្នាចំពោះអ្វីទាក់ទងនឹងប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ទេ ព្រោះយើងនឹងបំផ្លាញពួកគេទាំងស្រុង»។ លោកស្រី Leavitt បានបដិសេធមិននិយាយថា តើលោក Trump បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការចែករំលែកព័ត៌មានចារកម្មដែលត្រូវបានរាយការណ៍ ឬថាតើលោក ជឿថារុស្ស៊ី នឹងប្រឈមផលវិបាកដែរឬយ៉ាងណា ដោយនិយាយថាលោកស្រីនឹងទុកឱ្យប្រធានាធិបតីនិយាយអំពីរឿងនោះដោយខ្លួនឯង។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm