អ៊ីរ៉ង់វាយប្រហាររ៉ាដាសំខាន់របស់អាមេរិក នៅហ្ស៊កដានី ដែលធ្វើឲ្យបញ្ហាការពារមីស៊ីលឈូងសមុទ្រកាន់តែពិបាក

2026/03/07 08:59:09 pm        119

ប្រទេសអ៊ីរ៉ង់បានបំផ្លាញប្រព័ន្ធរ៉ាដាដ៏សំខាន់មួយតម្លៃ ៣០០លានដុល្លារ ដែលមានសារៈសំខាន់ក្នុងការដឹកនាំតម្រង់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ ដោយនេះបានផ្ដល់បញ្ហាប្រឈមកាន់តែខ្លាំងបន្ថែមទៀតដល់សមត្ថភាពរបស់តំបន់នេះ ក្នុងការទប់ទល់នឹងការវាយប្រហារនាពេលអនាគត។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក ១រូប។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះ ដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្ម បានឲ្យដឹងថា រូបថតផ្កាយរណប បានបង្ហាញថា រ៉ាដា RTX AN/TPY-2 និងឧបករណ៍គាំទ្រ ដែលប្រើប្រាស់ដោយប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញនៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី នៅប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាម។ ក្រោយមក ការខូចខាតឧបករណ៍នេះ ត្រូវបានបញ្ជាក់ដោយមន្ត្រីអាមេរិកម្នាក់។

ទិន្នន័យដែលប្រមូលបានដោយវិទ្យាស្ថានស្រាវជ្រាវរបស់មូលនិធិការពារប្រជាធិបតេយ្យ បានបង្ហាញថា មានការវាយប្រហាររបស់អ៊ីរ៉ង់ចំនួន ២លើក នៅហ្ស៊កដានី លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ និងមួយលើកទៀតនៅថ្ងៃទី៣ ខែមីនា។ ការវាយប្រហារទាំង ២លើកនេះ ត្រូវបានរាយការណ៍ថា ត្រូវបានស្ទាក់ចាប់បាន។

លោក Ryan Brobst នាយករងមជ្ឈមណ្ឌលអំណាចយោធា និងនយោបាយនៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយ៖ «ប្រសិនបើទទួលបានជោគជ័យ ការវាយប្រហាររបស់អ៊ីរ៉ង់ លើរ៉ាដា THAAD នឹងជាការវាយប្រហារដ៏ជោគជ័យបំផុតមួយរបស់អ៊ីរ៉ង់ រហូតមកដល់ពេលនេះ»។ តែទោះជាយ៉ាងណាក្ដី លោកបានបន្ថែមថា៖ «យោធាអាមេរិក និងដៃគូរបស់ខ្លួន មានរ៉ាដាផ្សេងទៀតដែលអាចបន្តផ្តល់ការគ្របដណ្តប់ដល់ការការពារដែនអាកាស និងមីស៊ីល ដោយកាត់បន្ថយការបាត់បង់រ៉ាដាណាមួយ»។

កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេ បានកំណត់គោលដៅប្រព័ន្ធរ៉ាដា នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី និងកាតា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm