ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចមហារដ្ឋសភាធិបតី ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា២០២៦

2026/03/07 09:58:52 pm        408

ឧត្តរមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្តល់អំណោយមនុស្សធម៌ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់ក្នុងជំរំវត្តបាត់ថ្កៅ ដែលមិនអាចទាន់វិលត្រឡប់ទៅលំនៅឋានវិញ ចំនួនជាង២០០គ្រួសារ ដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធិនារី៨មីនា ២០១៦ ។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងការផ្តាំផ្ញើ​ការសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពីក្តី​នឹករលឹកមកលើ​បងប្អូន​ដែលកំពុងភៀសសឹកគ្រប់ៗគ្នា ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា ឆ្នាំ២០២៦ ។

ឯកឧត្តម បានបន្តថា ទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹក​ត្រូវបន្តការ​អត់ធ្មត់​ឲ្យ​បានខ្ពស់និងមានការជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ដើម្បីធ្វើឲ្យស្ថានភាពអាច និងវិលត្រឡប់ទៅស្ថេរភាព​ដូចដើមវិញ។ដូច្នេះយើងត្រូវបន្តការអត់ធ្មត់ ​ឲ្យបានខ្ពស់ និងត្រូវរស់នៅក្នងជំរំដោយមានអនាម័យល្អ ដើម្បីការពារដល់សុខភាពរបស់បងប្អូន ខណះរដូវនេះ ជារដូវក្តៅផងនោះ។

ទន្ទឹមគ្នានោះ ក្នុងទិវាអន្តរជាតិសិទ្ធិនារី៨មីនា ​បងប្អូន​ប្រជាពលរដ្ឋ​ភៀសសឹក បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិធ្វើយ៉ាងណា​ ជួយ​ពន្លឿន​ការ​អន្តរាគមន៍​បញ្ឈប់ការ​ឈ្លានពាន​របស់​យោធា​សៀមឲ្យបានឆាប់ ដើម្បីពួកគាត់បានវិលត្រឡប់​ទៅលំនៅឋាន​បាន​រស់នៅ​ប្រកបមុខ​របរ​រកស៊ីទទួល​ទាន​បានជាធម្មតាដូចដើមវិញផងដែរ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm