កីឡាករ​ប្រដាល់​សកល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​មុន​ចេញទៅ​ហាត់ និង​ប្រកួត​នៅ​ថៃ​

2022/03/25 05:28:42 pm        686

​​ប្រដាល់​សកល៖ ក្រុម​កីឡា​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា ៤​រូបរួមមាន​កីឡាករ ៣​នាក់ និង​គ្រូបង្វឹក​ម្នាក់នឹងត្រូវ​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់ ក៏ដូចជា​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិនៅ​ប្រទេស​ថៃនា​ថ្ងៃទី​២៦ ខែមីនា​នេះរហូតដល់​ថ្ងៃទី​១០ ខែមេសា​ខាងមុខ។

​មុន​ចាក​ចេញពី​មាតុភូមិកាលពី​ថ្ងៃទី​២៤ ខែមីនា​ម្សិលមិញ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល​សកល​កម្ពុជាបាន​កោះប្រជុំ និង​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្វឹក និង​កីឡា​ករទាំង ៣​រូបព្រមទាំង​ផ្ដល់នូវ​ការឧបត្ថម្ភ​លើកទឹកចិត្ត​ទាំង​សម្ភារៈ និង​ថវិកា​មួយចំនួន​ទៀតផង។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា ការកោះប្រជុំ​នេះ ទី​១-​ដើម្បី​ធ្វើការ​ពិនិត្យ​ឯកសារ​សំខាន់ៗ​សម្រាប់​ចូលរួម​ប្រកួត និង​ធ្វើដំណើរ ក៏ដូចជា​ធ្វើការ​ណែនាំ​អំពី​នីតិវិធី​ធ្វើការ​ហោះហើរ និង​ការប្រកួត ហើយក៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ផងដែរ។ ទី​២-​ការឧបត្ថម្ភ​សម្ភារៈ​ហ្វឹកហាត់ និង​ថវិកា​លើក​ទឹក​ចិ​ត្ដ។​ ​ចំពោះ​ថវិកា​ឧបត្ថម្ភ​រួមមាន​ឯកឧត្តម ម៉ម ប៊ុននាង ប្រធានកិត្តិយស​សហព័ន្ធបាន​ឧបត្ថម្ភ​ម្នាក់ៗ ៣០​ម៉ឺន​រៀល ស្របពេល​លោក តាវ ម៉េង​ហួរ អនុប្រធាន​កិត្តិយស​ស​ហ​ព័ន្ធ ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ ៤០​ម៉ឺន​រៀល រួមទាំង​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ផ្ទាល់ ក៏បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ ៣០​ម៉ឺន​រៀល​ផងដែរ។ សរុប​កីឡាករ និង​គ្រូក្នុង​ម្នាក់ៗ​ទទួលបាន ១​លាន​រៀល។ លើសពីនេះក៏មាន​ថ្នាក់ដឹកនាំ និង​សប្បុរសជន​មួយចំនួនបាន​ចូលរួម​ឧបត្ថម្ភក្នុងនោះ​ក៏មាន​ម្ចាស់ផ្ទះ​ថៃ​ផងដែរ។​

​សម្រាប់​បេក្ខភាព​កីឡាករ ៣​រូបដែល​ត្រៀម​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ថៃ​ស្អែក​នេះ រួមមាន​កីឡាករ សៅ រង្ស៊ី (​ទម្ងន់ ៥៧​គីឡូក្រាម​) កីឡាករ ទូច ដេវីត (​ទម្ងន់ ៦០​គីឡូក្រាម​) និង​កីឡាករ វី សុ​ភ័ស (​ទម្ងន់ ៦៩​គីឡូក្រាម​) ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​បង្វឹក​ម្នាក់គឺ​លោក ជ័យ ណា​រ៉ា។ ការបោះ​ជុំរុំ​ហ្វឹកហាត់​នេះមាន​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​២៦-៣១ ខែមីនា ឆ្នាំ​២០២២ មុន​បន្ដ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែមេសា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា ការចូលរួម​បោះជំរុំ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ថៃ​នេះគឺជា​ឱកាស​ដ៏​សំខាន់ ​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកលក្នុងការ​ពង្រឹង និង​វាស់វែង​កម្រិត​បច្ចេកទេស​របស់​ពួកគេ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ឆ្នាំ​២០២២ នៅ​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm