ស្នងការរាជធានី៖ តម្លៃរបស់នារីមិនមែន​ត្រូវ​បាន​ផ្តល់សម្រាប់តែថ្ងៃ៨មីនានោះទេ គឺ​មាន​គ្រប់​ពេល

2026/03/08 06:13:41 pm        263

នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិ​ធី​សំណេះ​សំណាល​ខួប​លើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ“។

ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​​​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោក​អនុ​ប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការ​នគរបាល​ទាំង​១៤​ខណ្ឌ ​និងមន្ត្រីនគរបាលក្រោមឱវាទជានារីទាំងអស់ និវត្តន៍ជនជានារី មន្ត្រីកិច្ចសន្យាជានារី បុគ្គលិក​នារី​ថែទាំអគារ សរុបចំនួន៧២៤នាក់ ។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារយ៉េនឌ័រ បាន​ឡើង​អាន​ព្រះរាជសារជូនពរទាំងស្រុង របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររា​ជ​មាតាជាតិខ្មែរ ដោយភ្ជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹក និង​ក្តី​ស្រលាញ់ ជូនដល់នារីទូទាំងប្រទេស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញជានារីនឹងក៏បានសម្តែងនូវការកោតសរសើរ ហើយវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងនគរបាលជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ចូលរួមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណតម្លៃនារីឱ្យកាន់តែមានភាពថ្កុំថ្កើន តាមរយៈការបង្ហាញពីសមត្ថភាព គុណភាព វិន័យ សីលធម៌ល្អ ក្នុងនាមជាកងកម្លាំងបម្រើផលប្រយោជន៍ និងភាពស្មោះពិតប្រាកដចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិ ។

ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំកងកម្លាំងនគរបាលនារី ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះ ជំនាញ ជាពិសេសចំណេះដឹងផ្នែកបច្ចេកទេស ឌីជីថល ភាសាបរទេស ដើម្បីចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ ។

ក្នុងកាលៈទេសៈនេះ ក្នុងនាមអ្នកសមរភូមិក្រោយ ឯកឧត្តមស្នងការ ក៏បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងជានារីទាំងអស់ នៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុការពារទឹកដី ដែលបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នារីជាផ្នែកដ៏សំខាន់ មានស្នាដៃ និងការលះបង់មិនចាញ់បុរសនោះឡើយ ហើយក៏ជាតួអង្គសំខាន់ដែលសង្គមជាតិមិនអាចខ្វះបាននោះឡើយ ។

ចុងបញ្ចប់ នៃពិធី ឯកឧត្តមស្នងការ និងលោកស្នងការង ក៏បានអញ្ជើញប្រគល់បាច់ផ្កាជូន មន្ត្រីនគរបាលជានារី និងភរិយា និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        183
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm