បំណាក់ដី និងទឹកហូរប្រៀបច្រាំងនៅទន្លេ Sanquirhuato បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរនៅស្រុក Ayna ស្ថិតក្នុងតំបន់ Ayacucho របស់ប្រទេសប៉េរូ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង និងធ្វើឲ្យអ្នកស្រុកជាច្រើនគ្រួសារ ស្វែងរកទីជម្រក ។
វិទ្យាស្ថានជាតិការពារជនស៊ីវិល(INDECI)របស់ប៉េរូ និយាយថា ទឹកជំនន់បានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ ២៤៣ខ្នង សាលារៀន ២កន្លែង និងស្ពានមួយកន្លែង រងការខូចខាត ខណៈផ្លូវថ្នល់ មណ្ឌលសុខភាព និងអគារពាណិជ្ជកម្ម រងផលប៉ះពាល់ផងដែរ ។
វិទ្យាស្ថាន INDECI និយាយថា រដ្ឋបាលតំបន់ Ayacucho និងអាជ្ញាធរក្នុងស្រុក បានសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌រួមទាំងសម្ភារៈប្រក់ដំបូលផ្ទះ ជម្រក ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងទៀតដល់អ្នករងផលប៉ះពាល់ ។
គ្រឿងចក្រធន់ធ្ងន់ រួមទាំងរថយន្តដឹកសំរាម ត្រូវបានបញ្ជូនឲ្យទៅបោសសម្អាត និងស្តាដងផ្លូវឡើងវិញ ក្នុងនោះទាហានប៉េរូ ៥២នាក់ កំពុងជួយនៅតាមតំបន់រស់នៅរបស់អ្នកស្រុក និងតាមផ្លូវជនបទ ដែលបន្តបិទចំពោះការធ្វើចរាចរណ៍ ៕

