ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញជាង ២០០ គ្រួសារ បានចាប់​ឆ្នោត​ជ្រើស​រើស​ជម្រក​បណ្តោះ​អាសន្នថ្មី

2026/03/08 09:05:19 pm        303

នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ​បាន​ធ្វើការ​ចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​យក​លេខរាងចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក​ដែល​មិន​អាច​ទាន់​បាន​វិល​ត្រឡប់​ទៅ​លំនៅឋានរបស់ខ្លួនបាននោះប្រមាណ ២០៣គ្រួសារ​ ដោយសារ​តែ​តំបន់​នោះ​ស្ថិត​ក្នុងតំ​បន់​បន្ទាត់​ក្រហម ពេលនេះ កំពុងចាប់ឆ្នោត​ជ្រើសរើស​លេខ​រាង​ដើម្បី​ទទួ​លបា​ន​ផ្ទះដែ​ល​ជា​ជម្រក​ថ្មី​សម្រាប់​ស្នាក់​នៅជាបណ្តោះអាសន្ន។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ដោយមាន​គិតគូរ​ និង​យក​ចិត្ត​ទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​មក​លើ​បងប្អូន​ប្រជាពលរដ្ឋ​ភៀសសឹក​ក្នុង​ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ប្រកប​ដោយ​សុខ​សុវត្ថិភា​ព​នោះ។​

រាជរដ្ឋាភិបាលបានសាងសងជម្រកបណ្តោះអាសន្នថ្មីជូនដល់បងប្អូនដែលមិនអាចទាន់បានវឹលត្រឡប់ទៅលំនៅឋានវិញបានរស់នៅប្រកបដោយភាពកកក្តៅជំនួសការរស់នៅដោយបោះតង់កៅសូផ្ទាល់​ដីទំរាំ​បញ្ហាជម្លោះព្រំដែន​បាន​ដោះស្រាយ​រួចរាល់​ទើប​អនុញ្ញាត​ឲ្យ​បង​ប្អូន​ត្រឡប់​ទៅ​រស់​នៅ​លំនៅឋា​ន​របស់បងប្អូនវិញប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានោះ​ដែរប្រជាពលរដ្ឋភៀសសឹកដែលទទួលបានជម្រកថ្មីរស់​នៅ​ជា​បណ្តោះ​អាសន្ន​នា​ពេល​នេះ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយរំភើប និ​ង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រាជ​រដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក។

ប្រជាពលរដ្ឋបានបន្តថា សម្រាប់​ជម្រក​ស្នាក់​នៅ​ថ្មី​នេះពិ​ត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ការ​គិត​គូរ​ពី​ប្រមុខរាជរដ្ឋាភិបាលមកលើប្រជាពលរដ្ឋភៀសសឹកគ្រប់​គ្នា​បាន​រស់​នៅ​ស្រួល​មិន​លំបាក​ដូច​ការ​រស់​នៅក្នុងជំរុំ​ដោយ​ការ​ក្រាល​បោះតង់​កៅ​សូ​នោះ​ទេ​ទាំង​អស់​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ខ្ពស់​ពីថ្នាក់ដឹកនាំជួយដល់ពលរដ្ឋក្នុងគ្រាលំបាក៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm