ក្រុមគ្រួសារអ្នកដំណើរលើយន្តហោះ MH370 ដែលបាត់ខ្លួន ១២ឆ្នាំមុន ជំរុញឱ្យម៉ាឡេស៊ី ពង្រីកការស្វែងរក

2026/03/08 09:20:24 pm        111

នៅថ្ងៃអាទិត្យ (៨ មីនា) នេះ ក្រុមគ្រួសារជនរងគ្រោះលើជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បន្តកិច្ចសន្យាដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុនរុករកបាតសមុទ្រជ្រៅ Ocean Infinity ដើម្បីបន្តការស្វែងរកយន្តហោះ ដែលបាត់ខ្លួនកាលពី ១២ ឆ្នាំមុន។

គួររម្លឹកថា យន្តហោះប្រភេទប៊ូអ៊ីង 777 នេះ បានដឹកអ្នកដំណើរ ២២៧ នាក់ និងបុគ្គលិក ១២ នាក់ ហើយបានបាត់ខ្លួនអំឡុងពេលហោះហើរពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដែលបានក្លាយជាអាថ៌កំបាំងអាកាសចរណ៍ដ៏យូរអង្វែងបំផុតមួយរបស់ពិភពលោក។ ប្រតិបត្តិការស្វែងរកយន្តហោះជាច្រើនលើក ត្រូវបានធ្វើឡើងក្នុងតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ចាប់តាំងពីពេលនោះមក ប៉ុន្តែការស្វែងរកទាំងអស់សុទ្ធតែមិនទទួលលទ្ធផល។

កាលពីខែមីនាឆ្នាំមុន ម៉ាឡេស៊ី បានអនុញ្ញាតឱ្យក្រុមហ៊ុន Ocean Infinity បន្តការស្វែងរកឡើងវិញក្រោមគោលការណ៍ «រកមិនឃើញ មិនយកប្រាក់» ដោយក្រុមហ៊ុននេះ នឹងទទួលបានប្រាក់កម្រៃចំនួន ៧០ លានដុល្លារ ប្រសិនបើរកឃើញបំណែកយន្តហោះដោយជោគជ័យ។

ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ម៉ាឡេស៊ី (AAIB) បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រតិបត្តិការមិនទាន់ទទួលបានផ្លែផ្កាអ្វីឡើយមកទល់ពេលនេះ បន្ទាប់ពីការស្វែងរកចំនួនពីរដំណាក់កាលមានរយៈពេល ២៨ថ្ងៃ ដែលគ្របដណ្តប់ផ្ទៃបាតសមុទ្រប្រមាណ ៧.៥៧១ គីឡូម៉ែត្រក្រឡា ហើយប្រតិបត្តិការបានរងភាពរអាក់រអួលជាប្រចាំដោយសារអាកាសធាតុ និងស្ថានភាពសមុទ្រ ដោយដំណាក់កាលទីពីរបានបញ្ចប់កាលពីថ្ងៃទី២៣ ខែមករា។

ក្រុម Voice370 ដែលជាក្រុមតំណាងឱ្យគ្រួសារអ្នកនៅលើយន្តហោះនោះ បាននិយាយថា ក្រុមហ៊ុន Ocean Infinity ប្រហែលជាមិនបន្តការស្វែងរកឡើងវិញទេ មុនកិច្ចសន្យារបស់ខ្លួនបញ្ចប់នៅខែមិថុនា ខាងមុខនេះ ដោយសារតែរដូវរងាជិតមកដល់នៅអឌ្ឍគោលខាងត្បូង និងស្ថានភាពសមុទ្រកាន់តែអាក្រក់ទៅៗ។ ក្រុមនេះបានជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី យល់ព្រមលើរាល់សំណើសុំបន្តកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Ocean Infinity ក៏ដូចជាពង្រីកលក្ខខណ្ឌដូចគ្នានេះដល់ក្រុមហ៊ុនរុករកផ្សេងទៀតដែលចាប់អារម្មណ៍លើបេសកកម្មនេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm