ស្តី្រជាសមាជិកព្រឹទ្ធសភាជំរុញដល់ស្ត្រីគ្រប់រូបរក្សាឱ្យបានូវសន្តិសុខផ្លូវចិត្ត ដើម្បី​សន្តិភាព​ក្នុង​គ្រួសារ

2026/03/08 09:46:36 pm        247

ស្តី្រជាសមាជិកព្រឹទ្ធសភាកម្ពុជា បានជំរុញ​លើកទឹ​ក​ចិត្ត​ដ​ល់​ស្ត្រី​គ្រប់​រូប​រក្សា​ឲ្យ​បានូ​វ​សន្តិសុ​ខ​ផ្លូវ​ចិត្ត ដើម្បីទទួលបានសន្តិភាពក្នុងគ្រួសារ និងភាព​រីក​ចម្រើន​ក្នុង​អាជីព​ការងារ​មិន​ថា​តែ​ក្នុង​វិស័យ​ឯក​ជន ឬក្នុងការបម្រើការងាររាជការនោះទេ ។

លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងជាអនុ ប្រធានក្រុមការងារចុះជួយ​ខណ្ឌ​ឫស្សី​កែវ​​ ជំរុញដូច្នេះក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវា អន្តរជាតិនារី ៨​មីនា​ឆ្នាំ​២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ” ដែលរៀប​ចំ​ឡើង​ដោយ​រដ្ឋបាលខណ្ឌឫស្សីកែវ។

លោកជំទាវថ្លែងថា ជាការពិតណាស់តួនាទីរបស់ស្ត្រីក្នុងសង្គម និងគ្រួសារ គឺជាកត្តា​សត្យានុម័ត​កំណត់​ជោគ​វាសនា ទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីក ចម្រើន​របស់​សង្គម​ផង​។ ក្នុងន័យនេះ និងតាមរយៈ ពាក្យ ស្លោក"ស្ត្រី គឺជាមាតានៃសង្គម" រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើក តម្កើង​ស្ត្រីទូ​ទៅ​ជា​ពិសេស​ស្ត្រី​ខ្មែរ​អ៊ីស្លាម​នៅ​លើគ្រប់វិស័យនិងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ ច្បាស់ ដោយមាន​ក្រសួង​កិច្ច​ការនារីជាសេនាធិការដ៏មាន ប្រសិទ្ធ ភាព។ មកទល់បច្ចុប្បន្ន តាមរយៈ​ការ​លើក​ទឹក​ចិត្ត ​និងការផ្តល់ឱកាសស្ត្រីកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមួយ​ចំនួ​នជា​ថ្នាក់​ដឹក​នាំ​កំពូលរបស់ជាតិទាំងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ។

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានថ្លែងដែរថា ស្ត្រីគឺ​ជាតួអង្គរួម ចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាពបរិយាប័ន្ត និង​និរន្ត​រ​ភាព​យូរអង្វែងនៃសន្តិភាព។ ដោយសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និង​ក្មេង​ស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក្នុងការផ្តោតការ​យក​ចិត្ត​ទុក​ដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឲ្យស្ត្រីក្លាយជាកម្លាំង​ចលករចូលរួម​ចំ​ណែក​យ៉ាង​សកម្មក្នុងកិច្ចអភិវឌ្ឍន៍និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm