មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលតែងដោះស្រាយសុខទុក្ខ និងពង្រឹង​សុខដុមនីយកម្ម​សាសនា

2026/03/08 10:26:13 pm        296

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងថា រាជ​រដ្ឋាភិបាល​តែងយកចិត្តទុកដាក់ដោះស្រាយសុខទុក្ខ និងពង្រឹងសុខដុមនីយកម្មសាសនា ដោយ​បើក​ជំនឿសាសនាយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៦ ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ៤៣០គ្រួសារ នៅខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានបន្ថែមទៀតដែរថា ឈរលើ​មូលដ្ឋាន​នៃ​ការ​ពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់សាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅ​ទប់​ស្កាត់​ការ​យកសាសនាធ្វើជាអាជីវកម្មដែលអាចបង្កជាវិបត្តិសាសនានៅកម្ពុជា។ កម្ពុជា មានមោទន​ភាព​ចំពោះ​ប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ក្រោមរូបភាពសាមគ្គីគ្នាយ៉ាងល្អ ដែល​នេះត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ តែជា​មោទនភាព​សម្រាប់​បណ្តា​ប្រទេស​ក្នុងតំបន់ក៏ដូចជាពិភពលោក។

ឯកឧត្តម អូស្មាន ហាស្សាន់ ពន្យល់ដែរថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមានកិច្ចសហការគ្នាល្អជាមួយគ្រ់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនពលរដ្ឋគ្រប់សាសនិកនៅព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។

ចំណែកឯលោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង គាំទ្រចំពោះការផ្តល់នូវសុខដុមនីយកម្ម​សាសនា​ដោយមិនប្រកាន់ការអើងរើសណាមួយក្នុងមូលដ្ឋាន សំដៅធ្វើ​យ៉ាងរក្សាបានការ​រស់នៅ​ប្រកប​ដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ រដ្ឋបាលខេត្តបានផ្តល់ឱកាសការងារ មុខតំណែងតួនាទី និងលើកកម្ពស់ផ្នែកសាសនាជូនដល់បងប្អូនសាសានិកខ្មែរឥស្លាមគ្រប់ពេលវេលា ក្រោមម្លប់សុខសន្តិភាព។

លោកអភិបាលរងខេត្ត បានចាត់ទុកថា ជាក់ស្តែង អំណោយដែលបានចែកជូននៅពេលនេះ រួមមានកញ្ចប់អាហារស្រាយបួសចំនួន ៤៣០ កញ្ចប់ ដែលជាជំនួយសប្បុរសធម៌ទទួលបានពី អង្គការ Qatar Charity នៃរដ្ឋកាតា នឹងជួយសម្រាលបន្ទុក និងអបអរសាទរដល់បងប្អូនសាសនិកឥស្លាមក្នុងអំឡុងពេលបំពេញកាតព្វកិច្ចបួសក្នុងខែដ៏ពិសិដ្ឋនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm