តុលាការឧទ្ធរណ៍អាមេរិក៖ រដ្ឋបាលមិនអាចបញ្ចប់សិទ្ធិការពារផ្នែកនិរទេសរបស់ជនជាតិហៃទី ៣៥ម៉ឺននាក់បានទេ

2026/03/09 12:38:54 am        107

សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក បានចេញសេចក្ដីសម្រេចមួយ ដែលបដិសេធមិនអនុញ្ញាតឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លុបចោលសិទ្ធិការពារផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យជនជាតិហៃទីជាង ៣៥០.០០០ នាក់ រស់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិក ហើយដើម្បីចៀសវាងការនិរទេសត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ដែលកំពុងរងគ្រោះដោយអំពើហិង្សាក្រុមជនអន្ធពាល។

គួរឱ្យដឹងថា រដ្ឋបាលអាមេរិក បានប្ដឹងឧទ្ធរណ៍ ដើម្បីផ្អាកសេចក្តីសម្រេចមួយ ចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ដែលបានរារាំងក្រសួងសន្តិសុខមាតុភូមិ មិនឱ្យបញ្ចប់ «ស្ថានភាពការពារបណ្តោះអាសន្ន» (ឬហៅថា TPS) សម្រាប់ប្រទេសហៃទី។ ប៉ុន្តែតុលាការឧទ្ធរណ៍ប្រចាំតំបន់វ៉ាស៊ីនតោន កាលពីយប់ថ្ងៃសុក្រកន្លងទៅ បានច្រានចោលការប៉ុនប៉ងនេះ។ ក្រុមចៅក្រមបានលើកឡើងថា ប្រសិនបើជនជាតិហៃទីត្រូវបាននិរទេសទៅប្រទេសកំណើតវិញ នោះពួកគេនឹង «ងាយរងគ្រោះដោយអំពើហិង្សាក្នុងស្ថានភាពដែលនីតិរដ្ឋកំពុងដួលរលំ និងខ្វះលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្ត្រដើម្បីទ្រទ្រង់ជីវិត»។

គួរបញ្ជាក់ថា សិទ្ធការពារផ្នែកច្បាប់ TPS នេះ គឺជាកម្មវិធីមនុស្សធម៌មួយដែលការពារជនអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនឱ្យរងហានិភ័យនៃការនិរទេស និងអនុញ្ញាតឱ្យពួកគេធ្វើការនៅសហរដ្ឋអាមេរិក។ ក្រសួងសន្តិសុខមាតុភូមិបានឈានទៅបញ្ចប់កម្មវិធី TPS នេះសម្រាប់ប្រទេសចំនួន ១២ ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍របស់លោក ត្រាំ ដោយលើកអំណះអំណាងថា កម្មវិធីនេះមិនដែលបង្កើតឡើងដើម្បីបម្រើជា «ការលើកលែងជាក់ស្តែង» នោះទេ។

អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលនឹងបន្តប្តឹងសំណុំរឿងនេះទៅកាន់តុលាការកំពូលសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ពាក្យថាបណ្តោះអាសន្ន គឺមានន័យថាបណ្តោះអាសន្ន ហើយការសម្រេចចុងក្រោយនឹងមិនមែនចេញពីចៅក្រមសកម្មជន ដែលបង្កើតច្បាប់ចេញពីកៅអីតុលាការនោះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm