ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទូទាំងទ្វីបអឺរ៉ុប ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់ និងតវ៉ាប្រឆាំងនឹងសង្រ្គាម

2026/03/09 12:44:20 am        140

កាលពីថ្ងៃសៅរ៍ (៧ មីនា) ប្រជាជនអឺរ៉ុប បានចេញធ្វើបាតុកម្មតាមដងផ្លូវដើម្បីសម្ដែងការគាំទ្ររបស់ពួកគេដល់ប្រជាជនដែលរស់នៅប្រទេសអ៊ីរ៉ង់ និងប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ ស្របពេលសង្រ្គាមដែលកំពុងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋអ៊ិស្លាមមួយនេះ។ អ្នកខ្លះទៀតបានជួបជុំគ្នាដើម្បីគាំទ្រព្រះអង្គម្ចាស់ Reza Pahlavi ដែលជាខ្សែរាជវង្សចុងក្រោយរបស់អ៊ីរ៉ង់ ខណៈអ្នកផ្សេងទៀតបានបង្ហាញការជំទាស់នឹងការវិលត្រឡប់នៃរបបរាជានិយមបែបនោះ។

ទង់ជាតិមានរូបតោនៃប្រទេសអ៊ីរ៉ង់សម័យមុនបដិវត្តន៍ ត្រូវបានលើកឡើងនៅតាមបណ្តាទីក្រុងនានាទូទាំងទ្វីបអឺរ៉ុប នៅពេលដែលក្រុមបាតុករបានជួបជុំគ្នា ដើម្បីសម្តែងការគាំទ្រចំពោះប្រជាជនអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្រ្គាមដ៏ក្ដៅគគុក។ ក្រុមបាតុករជាច្រើន រួមមាននៅទីក្រុងប៊ែរឡាំង ស្តុកខុម និងប៉ារីស បានបញ្ចេញសំឡេងគាំទ្រដល់ព្រះអង្គម្ចាស់ Pahlavi ដែលលេចឡើងជាជម្រើសថ្មី បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។

នៅទីក្រុងឡុងដ្រ៍ មនុស្សជាច្រើនបានធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម ហើយអ្នកខ្លះទៀតបានដើរក្បួនដើម្បីគាំទ្រលោក Khamenei។ យោងតាមនគរបាលក្រុងឡុងដ្រ៍ មនុស្សចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ បានចូលរួមក្នុងការដើរក្បួននេះ។ ចំណែកនៅទីក្រុងប៉ារីស មានបាតុកម្មពីរផ្សេងគ្នា៖ មួយគឺគាំទ្របុត្រារបស់អតីតរាជវង្សអ៊ីរ៉ង់អង្គនោះឱ្យដឹកនាំការផ្លាស់ប្តូរអំណាចនៅអ៊ីរ៉ង់ និងបាតុកម្មមួយក្រុមទៀតគឺថ្កោលទោសចំពោះស្ថានភាពបែបនោះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាជួយកសាងសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ បើទីក្រុងតេអេរ៉ង់ តែងតាំងនរណាម្នាក់ដែលលោក «អាចទទួលយកបាន» មកជំនួសតំណែងអតីតមេដឹកនាំកំពូលដែលបានស្លាប់ទៅ។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និយាយថា អាមេរិក នឹងមិនមានតួនាទីណាមួយក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm