ប្រភព៖ អាមេរិក នឹងបញ្ជូនប្រព័ន្ធប្រឆាំងដ្រូនទៅមជ្ឈិមបូព៌ា បន្ទាប់ពីការប្រើប្រាស់ជោគជ័យនៅអ៊ុយក្រែន

2026/03/09 12:51:48 am        148

មន្ត្រីអាមេរិកពីររូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃសុក្រកន្លងទៅថា ប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក ដែលត្រូវបញ្ចាក់ថាមានប្រសិទ្ធភាពក្នុងការកម្ចាត់ដ្រូនរុស្ស៊ីនៅជម្លោះអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា នាពេលឆាប់ៗនេះ ដើម្បីពង្រឹងការការពាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងយានដ្រូនរបស់អ៊ីរ៉ង់។

ប្រភពមន្ត្រីការពារជាតិអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទោះបីជាសហរដ្ឋអាមេរិក បានប្រើប្រាស់ប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត និង THAAD ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ ដោយជោគជ័យក៏ដោយ ក៏ប៉ុន្តែ បច្ចុប្បន្នមានប្រព័ន្ធការពារប្រឆាំងយានដ្រូនដែលមានប្រសិទ្ធភាពក្នុងកម្រិតកំណត់ប៉ុណ្ណោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ប្រភពមន្ត្រីអាមេរិកមួយរូបទៀតបាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់នឹងដ្រូនប្រភេទ Shahed របស់អ៊ីរ៉ង់ គឺមានសភាព «គួរឱ្យខកចិត្ត» ជាពិសេសដោយសារតែដ្រូនដែលបាញ់ដោយអ៊ីរ៉ង់ គឺជាជំនាន់ធម្មតាបំផុតនៃប្រភេទដ្រូនដែលរុស្ស៊ីកំពុងបន្តកែលម្អ និងធ្វើបច្ចុប្បន្នភាពឥតឈប់ឈរនៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។

កិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពប្រឆាំងដ្រូនរបស់អាមេរិកនៅមជ្ឈិមបូព៌ា បានបង្ហាញពីក្តីបារម្ភលើការរៀបចំផែនការសម្រាប់ការសងសឹករបស់អ៊ីរ៉ង់នៅទូទាំងតំបន់ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់ សន្យាឈប់វាយប្រហារបណ្តាប្រទេសនៅឈូងសមុទ្រពែក្សទៀតហើយ។ នៅមុននោះ បណ្ដារដ្ឋឈូងសមុទ្រទាំងនោះបានត្អូញត្អែរថា ពួកគេពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមលក្ខណៈសម្រាប់ហ្វូងដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបាញ់ស្រោចលើទឹកដីរបស់ពួកគេនោះទេ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        24
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm