ភ្នំពេញក្រោន កាន់តែស្បើយឱកាសដណ្ដើមជើងឯកលីគជាមួយព្រះខ័នរាជ ក្រោយចាញ់ កំពង់ដេវ៉ា

2026/03/09 04:39:43 pm        174

ក្រុមបាល់ទាត់ភ្នំពេញក្រោន កាន់តែស្បើយឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ​២០២៥​/២៦​ ជាមួយព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចាញ់ ២-១ ក្រោមថ្វីជើងក្រុមភ្ញៀវ អឹមអូអាយ កំពង់​ដេវ៉ា ​ដែលធ្វើឲ្យគម្លាតពិន្ទុកាន់តែដាច់ឆ្ងាយរវាងក្រុមខ្លាំងទាំងពីរ។

សម្រាប់ជំនួបជុំទី៣ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យកន្លងទៅ ត្រឹមរយៈពេល ២នាទី កីឡាករ ចាន់ សានីត បានរកគ្រាប់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា ១គ្រាប់មុន មុនកីឡាករ Dyer Moses រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅនាទី២០ ប៉ុន្ដែប្រមាណ ១០នាទីក្រោយមក កីឡាករ សាន បូរ៉ា ក៏បានរកគ្រាប់នាំមុខជាថ្មីឲ្យក្រុមភ្ញៀវ នៅនាទី៣១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីភ្នំពេញក្រោន ព្យាយាមវាយសម្រុក តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ។

ដំណាលគ្នាដែលការប្រកួតរវាងបេក្ខភាព Top-6 ចំនួន ២គូទៀត សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ រួមមានក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ស្មើម្ចាស់ផ្ទះណាហ្គាវើលដ៏ និងបឹងកេត ស្មើក្រុមភ្ញៀវអង្គរថាយហ្គឺរ។ សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កីឡាករ Shielos Connor បានរកគ្រាប់នាំមុខ ១គ្រាប់ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៣៩ ខណៈចុងម៉ោងកីឡាករ សុះ ស៊ូហាណា បានរកគ្រាប់តាមស្មើឲ្យណាហ្គាវើលដ៏វិញ នៅនាទី៨៩។ រីឯជំនួបនៅពហុកីឡដ្ឋានជាតិ ម៉ាត់ នូរុណ បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះបឹងកេត ១គ្រាប់មុន នៅនាទី៣៤ តែចុងម៉ោង អង្គរថាយហ្គឺរ បានវាយបកតាមស្មើវិញ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Kurita Mark នៅនាទី៨៩។

ជាមួយលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នេះ ទោះបីព្រះខ័នរាស្វាយរៀង រកបានត្រឹម ១ពិន្ទុ តែពួកគេបានរក្សាតំណែងកំពូលតារាងដល់រឹងមាំ ជាមួយការនាំមុខ ៨ពិន្ទុលើគូប្រជែងភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីក្រុមសិង្ហក្រហម បរាជ័យក្រោមថ្វីជើងក្រុម អឹមអូអាយ កំពង់ដេវ៉ា ពោលគឺគិតត្រឹមសប្ដាហ៍ទី២៤ ព្រះខ័នរាជស្វាយរៀង រកបាន ៥៥ពិន្ទុ គ្រាដែលភ្នំពេញក្រោន រក្សា ៤៧ពិន្ទុក្នុងដៃ ឈរលេខ២។ ការណ៍នេះ ទោះក្រុមនីមួយៗ សល់ ៨ប្រកួតក្នុងដៃ តែគម្លាតពិន្ទុបច្ចុប្បន្ន គឺជារឿងលំបាកសម្រាប់ភ្នំពេញក្រោន ក្នុងការរារាំងដំណើរឆ្ពោះទៅប្រជែងជើងឯកជាថ្មីរបស់ព្រះខ័នរាជស្វាយរៀង។

ក្រឡេកទៅចំណាត់ថ្នាក់បេក្ខភាព Top-6 ៤ក្រុមផ្សេងទៀត ក៏មិនមានការប្រែប្រួលដែរ ដោយអង្គរថាយហ្គឺរ បន្ដឈរលេខ៣ មាន ៣៨ពិន្ទុ គ្រាដែលណាហ្គាវើលដ៏ និងបឹងកេត ឈរលេខ៤ និងលេខ៥ មាន ៣៦ពិន្ទុស្មើគ្នា និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ។

ក្រឡេកទៅមើលលទ្ធផលការប្រកួតរវាងបេក្ខភាព ៥ក្រុមខាងក្រោមវិញ ក្រុមវិសាខា បន្ដបន្ថែម ៣ពិន្ទុ បន្ដឈរលេខ៧ មាន ៣២ពិន្ទុ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០ ស្របពេលក្រុមគិរីវង់សុខសែនជ័យ បានបន្ថែម ៣ពិន្ទុ ពង្រឹងកៅអីលេខ៨ ក្រោយយកឈ្នះក្រុមដំរីជ័យ អាយអេសអាយ ដង្កោសែនជ័យ ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        112
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm