ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ បង្ហាញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ពិសេស​អាថ៌​កំបាំង​នៅ​ភ្នំជីសូរ្យ

2026/03/09 05:00:40 pm        271

ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ បានប្រព្រឹត្ត​ទៅដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍កីឡា ដ៏មានសារៈសំខាន់ ដែល​បង្ហាញ​នូវ​សក្ដា​នុពល​ដ៏​សម្បូរ​បែប​នៅ​ខេត្តតាកែវ ជាពិសេសអាថ៌កំបាំងនៅភ្នំជីសូរ្យ ដែលមានប្រាសាទ​បុរាណ​ដ៏​អស្ចារ្យ​ តាំង​ពីក្រោមរហូតដល់កំពូលភ្នំ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី និងចូលរួមជិះកង់ដោយផ្ទាល់ ដើម្បី​អបអរសាទរព្រឹត្តិការណ៍លើកទី២ ដែលប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​ «ទេសចរណ៍​រីក​លូត​លាស់​ក្នុង​សន្ដិភាព» ដោយមានអ្នកចូលរួមលើសពីការរំពឹងទុកប្រមាណ ១ពាន់នាក់ ពី​រាជ​ធានី​ភ្នំពេញ​ ឆ្លងកាត់វិថីសំខាន់ៗជាច្រើន រហូតដល់ភ្នំជីសូរ្យ មុនបន្ដដំណើរ​ទៅ​បញ្ចប់​នៅ​ទីរួម​ខេត្ត​តាកែវ ​ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ និងប្រជាពលរដ្ឋ។

ឯកឧត្តម ហួត ហាក់ បានកោតសរសើរឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងរលូន និង​កាន់​តែ​ជោគ​ជ័យ ​ពិសេសក្រោយការធ្វើពិពិធកម្មផ្សារភ្ជាប់តំបន់វប្បធម៌ប្រវត្តិសាស្ដ្រ នៅតំបន់ភ្នំជីសូរ្យ ដែល​បង្ហាញ​ថា ​ខេត្តតាកែវ និយាយដោយឡែក មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និង​និយាយ​ជារួមព្រះរាជាណាចក្រកម្ពុជាមានកន្លែងទាក់ទាញជាច្រើន រង់ចាំស្វាគមន៍វិនិយោគិនជាតិ-អន្ដរជាតិ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ក្រោមម្លប់សន្ដិភាពដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នាឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បាន​ថ្លែង​អំណរ​គុណ​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ ​ដែលបានបន្ដរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវជាថ្មី ។ ក្នុងនាម​ប្រជាពលរដ្ឋ​ខេត្ត ​ពិតជាមានមោទនភាព ពិសេសបន្ទាប់ពីទទួលបានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ហើយសង្ឃឹមថា ឆ្នាំបន្ដបន្ទាប់ នឹងមាន​ការ​រៀបចំ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

សម្រាប់ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ឆ្នាំនេះ រៀបចំឡើងក្នុងគោល​បំណង​សំខាន់ៗ​មួយ​ចំនួ​ន​​ ទី១-ដើម្បីអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា, ទី២-ជំរុញការ​ផ្សព្វ​ផ្សាយ​តំបន់​គោល​ដៅ​ទេសចរណ៍​ប្រាសាទភ្នំជីសូរ្យ, ទី៣-បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និង​ចុង​ក្រោយ ​ដើម្បីឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាត ជាក់ស្ដែង​បន្ទាប់​ពី​ក្បួន​កង់​ធ្វើ​ដំណើរ​ដល់​ជើង​ភ្នំជីសូរ្យ ក៏មានការផ្ដល់សម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សចំនួន ២០០នាក់ ។ បន្ទាប់​មកឯកឧត្តម ហួត ហាក់ និងគណៈប្រតិភូ ក៏បានធ្វើដំណើរទស្សនកិច្ចប្រាសាទភ្នំជីសូរ្យ ដោយ​ឡើងតាមជណ្ដើរបុរាណចំនួន ៤០២កាំពីទិសខាងកើតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបន្ដដំណើរទៅដល់មាត់បឹងតាកែវ នៃទីរួមខេត្តតាកែវ រដ្ឋបាល​ខេត្ត​ក៏​បាន​រៀប​ចំ​បបរ​បង្កង់ និងពង់ទាកូន ដែលជាអាហារដ៏ពេញនិយមប្រចាំខេត្ត ទទួលស្វាគមន៍ប្រតិភូ និង​កីឡាករ-កីឡាការិនីទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm