លីគអាជីពនារី Queen Legends លើកទី៣ ត្រឡប់មកវិញ សប្ដាហ៍នេះ រំពឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំង

2026/03/09 05:13:07 pm        468

ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends រដូវកាលទី៣ លើវិញ្ញាសា Mobile Legends: Bang Bang នឹងត្រឡប់មកវិញ ក្នុងសប្ដាហ៍នេះ ជាមួយការប្រកួតវិលជុំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្ដីរំពឹង​នឹងមាន​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង។

សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី រដូវកាលថ្មីនេះ មានបេក្ខភាព ៨ក្រុម​ចូល​រួម ដែលសុទ្ធសឹងជាក្រុមខ្លាំង ស្របពេលក្រុមជើងឯក ២សម័យ CFU Serendipity​ បាន​ផ្លាស់​ប្ដូរ​ឈ្មោះថ្មីមកជាក្រុម Weibo Gaming ដើម្បី​បន្ដ​យុទ្ធនាកា​រ​ការ​ពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​។

យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ ​Queen Legends ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​កីឡា​អេឡិចត្រូនិក T.Y Media ដូចសព្វដង ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុម​ចូល​រួម​ប្រកួត​ប្រជែងរដូវកាលនេះ មានការត្រៀមលក្ខណៈកាន់តែល្អប្រសើរ ទាំងការរៀបចំក្រុម ទាំង​សមត្ថភាព​កីឡាការិនីម្នាក់ៗ ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែស្វិតស្វាញ់ និងជក់​ចិត្ត​ថែម​ទៀត​។

គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends នេះ រៀបចំដោយក្រុមហ៊ុន T.Y Media សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដោយមានការឧបត្ថម្ភគាំទ្រពី VSHOPKH, TADA Cambodia, Infinix និង Privy ជាដើម ដើម្បីជំរុញដំណើរការរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរ ពិសេសរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន សម្រាប់ត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ។

សម្រាប់រដូវកាល​ថ្មី​នេះដែរ ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមខ្លាំងចំនួន ៦ នឹងទទួលបាន​កៅ​អី​ជុំ​ផ្ដាច់​ព្រ័ត្រ ​ដើម្បីបន្ដការប្រកួតវគ្គ Play-Off ឆ្ពោះទៅរកក្រុមជ័យលាភី ដែលនឹងប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥​ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ចាំមើលតើក្រុមណា នឹងក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​កីឡាអេឡិចត្រូនិក Queen Legends  ឆ្នាំនេះ? អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm