ម្ចាស់ក្លិបកីឡាវាយសី BC រំពឹងអូសទាញយុវជនលេងកីឡា និងរួម​ចំណែក​អភិវឌ្ឍ​កីឡា​ជាតិ​កាន់​តែ​រីក​ចម្រើន

2026/03/09 06:38:41 pm        207

លោកស្រី ទ្រី ឆេង ប្រធាន​ក្លិប​កីឡាវា​យ​សី​ BC​ រំពឹងរួមចំណែកអូសទាញយុវជន​លេង​កីឡាកាន់​តែ​ច្រើន​ ពិសេសការរួមចំណែកអភិវឌ្ឍកីឡាជាតិ បន្ទាប់ពីបើកដំណើរការជាផ្លូវការ ដោយ​មាន​ការ​គាំទ្រ​ពី​មន្ដ្រីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីអាជីព និងមហាជនយ៉ាងច្រើនកុះករ។

ការប​ង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្លិបបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព ដើម្បី​អបអរ​ការ​បើក​ដំណើរ​ការ​ទីលានរបស់ខ្លួន នៅតំបន់ស្ទឹងមានជ័យផង និងដើម្បីអបអរសាទរ​ទិវា​អន្ដរ​ជាតិ​នាទី ​៨មីនា ផង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ជាម សុភា អនុ​ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។

លោកស្រី ទ្រី ឆេង បន្ដថា ផ្ដើមពីការស្រលាញ់ និងមើលឃើញពីគុណតម្លៃនៃការលេងកីឡា ទើប​ជំរុញ​ឲ្យ​លោក​ស្រីរៀបចំទីលាននេះឡើង ដែលមានលក្ខណៈស្ដង់ដារ ដើម្បីផ្ដល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ ពិសេសយុវជន យកពេលទំនេរពីការសិក្សាមកលេងកីឡា ហើយក្លិប​ក៏​មាន​ទិស​ដៅ​រួម​ចំណែក​បណ្ដុះ​ធនធានកីឡាករ-កីឡាការិនីសម្រាប់ចូលរួមការប្រកួតនានាទៀតផង។

ជាមួយគ្នាឯកឧត្តម ជាម សុភា បានកោត​សរសើរ​ចំពោះ​ការ​រៀប​ចំ​របស់​ក្លិប​កីឡា​វាយ​សី​ BC ​ដែល​មាន​លក្ខណៈស្ដង់ដារល្អ ។ ឯកឧត្តមរំពឹងថា ទីលាននេះ មិនត្រឹមតែ​អាច​អូស​ទាញ​យុវជន​ឲ្យ​លេង​កីឡា ដើម្បីសុខភាព មិត្តភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនោះទេ តែ​ក៏​អាច​រៀប​ចំ​ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក៏ដូចជារួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា​ផង​ដែរ​។

គួរដឹងថា សម្រាប់ការប្រកួតកីឡាវាយសីមិត្តភាព ដើម្បីអបអរសាទរទិវាអន្ដរជាតិ ៨មីនា រប​ស់​ក្លិប​កីឡា​វាយសី BC មានកីឡាករ-កីឡាការិនីជាង ១៣០នាក់ មកពីបណ្ដាក្លិបមួយចំនួន ក្នុង​រាជ​ធានី​ភ្នំពេញ និងប្រកួតលើ ៣វិញ្ញាសា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជម្រើសជាតិ និង​យុវជនជាច្រើន ។ ក្រោយឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ ក្លិបក៏បានរកឃើញក្រុមជ័យលាភី និង​បាន​ផ្ដល់នូវប្រាក់រង្វាន់ អមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm