អាមេរិក និងអ៊ីស្រាអែលបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ខណៈឆ្មាំបដិវត្តន៍លើកឡើងថាខ្លួនអាចប្រយុទ្ធរយៈពេល៦ខែ

2026/03/09 07:50:27 pm        135

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេសខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ។ 

យោអាអ៊ីស្រាអែល បានដាក់គោលដៅលើទីតាំងស្តុងប្រេងជាច្រើន ក្នុងទីក្រុង តេអេរ៉ង់ ដែលត្រូវបានប្រើសម្រាប់ធ្វើប្រតិបត្តិការយោធា។   

ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចប្រយុទ្ធទល់នឹងសង្គ្រាមដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែលរយៈពេលយ៉ាងហោចណាស់ ៦ខែ ។ 

យោងតាមសារព័ត៌មាន Fars អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍នេះ លោក Ali Mohammad Naini បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ីស្លាមអ៊ីរ៉ង់ មានសមត្ថភាពបន្តយ៉ាងហោចណាស់៦ខែ នៅចំពោះមុខប្រតិបត្តិការបច្ចុប្បន្ន។   

កងកម្លាំងឆ្មាំបដិវត្តន៍ IRGC ដែលជាកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនបានកំណត់គោលដៅទីតាំងជាង ២០០ កន្លែង ដែលទាក់ទងនឹងមូលដ្ឋានទ័ព និងសម្ភារៈរបស់អាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់។  

នៅថ្ងៃសៅរ៍ ២៨ កុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ali Khamenei និងបានបង្កឱ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅទូទាំងតំបន់ រួមទាំងការវាយប្រហារដែលបានប៉ះពាល់ប្រទេសជិតខាង ដោយនិយាយថាការវាយប្រហារទាំងនោះមិនពាក់ព័ន្ធនឹងសង្គ្រាម ហើយក៏មិនអនុញ្ញាតឱ្យភាគីជម្លោះបើកការវាយប្រហារពីទឹកដីរបស់ពួកគេដែរ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        29
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm