អ៊ីរ៉ង់គំរាមសងសឹកក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងឥន្ធនៈ ត្រូវបានវាយប្រហារម្តងទៀត

2026/03/09 09:27:52 pm        138

ទីបញ្ជាការកណ្តាល Khatam al-Anbiya របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យរដ្ឋមូស្លីមនៅក្នុងតំបន់ទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រប្រេងឥន្ធនៈ និងថាមពលរបស់ខ្លួន ដោយព្រមានថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបដោយសកម្មភាពស្រដៀងគ្នា ប្រសិនបើការវាយប្រហារ នៅតែបន្ត។

អ្នកនាំពាក្យលោក Ebrahim Zolfaghari បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីរោងចក្រស្តុកប្រេងឥន្ធនៈជាច្រើននៅក្នុងទីក្រុងតេអេរ៉ង់ និងខេត្ត Alborz ដែលនៅជិតខាង ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ    បណ្តោះអាសន្ន និងបង្កើនការព្រួយបារម្ភអំពីសុខភាព និងបរិស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។

លោក Zolfaghari បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលសេវាកម្មសាធារណៈរបស់អ៊ីរ៉ង់ «យ៉ាងឃោរឃៅ» ដែលបន្ថែមពីលើការសម្លាប់ជនស៊ីវិល។ លោកបាននិយាយថា បណ្តារដ្ឋមូស្លីមនៅក្នុងតំបន់ គួរតែព្រមានទីក្រុងវ៉ាស៊ីនតោន និងក្រុងហ្ស៊េរុយសាឡឹម កុំឲ្យធ្វើ «សកម្មភាពដ៏កំសាក និងអមនុស្សធម៌» បែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះ។

លោក Zolfaghari បានបន្ថែមថា៖ «បើមិនដូច្នោះទេ សកម្មភាពស្រដៀងគ្នានេះ នឹងត្រូវធ្វើឡើង នៅក្នុងតំបន់។ ប្រសិនបើអ្នកអាចទប់ទល់នឹងតម្លៃប្រេងលើសពី ២០០ដុល្លារ ក្នុងមួយបារ៉ែលបាន ចូរបន្តលេង ហ្គេមនេះតទៅទៀត»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm