រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយមិនខ្លាចការបង្កហេតុពីខាងក្រៅទេ។

លោក វ៉ាង បានកលើកឡើងថា៖«ប្រទេសចិន និងរុស្ស៊ីមានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយការទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ បានក្លាយជាខ្លឹមសារនៃចំណងមិត្តភាពចិន-រុស្ស៊ី។ យើងមិនខ្លាចការញុះញង់ និងសម្ពាធពីខាងក្រៅណាមួយឡើយ ដោយមានភាពធន់ជាយុទ្ធសាស្ត្រល្អ»។

លោកបានបន្ថែមថា ប្រទេសនេះ នឹងខិតខំថែរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិដ៏យុត្តិធម៌ និងមានបំណងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក៕