ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃចន្ទ ទី៩ ខែមីនានេះ ថា អាជ្ញាធរ នឹងទប់តម្លៃប្រេងឥន្ធនៈក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាដែលបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងកាន់តែខ្ពស់។

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីផលប៉ះពាល់នៃវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោក Lee បាននិយាយថា រដ្ឋាភិបាលនឹង «ដាក់ចេញឲ្យបានឆាប់រហ័ស និងអនុវត្តយ៉ាងច្បាស់លាស់» នូវប្រព័ន្ធតម្លៃអតិបរមាលើផលិតផលប្រេងឥន្ធនៈ ដែលនៅពេលថ្មីៗនេះបានឃើញ «ការកើនឡើងតម្លៃហួសហេតុ»។

លោកបាននិយាយបន្ថែមថា កូរ៉េខាងត្បូងក៏នឹងស្វែងរកប្រភពថាមពលលើសពីការផ្គត់ផ្គង់ដែលត្រូវបានដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។
លោក Lee និយាយថា កម្មវិធីស្ថិរភាពទីផ្សារមានទឹកប្រាក់១០០សែនកោដ៍វ៉ុន (៦៦,៩៤ ពាន់លានដុល្លារ) គួរតែត្រូវបានបន្ថែមប្រសិនបើចាំបាច់ និងបានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលរៀបចំវិធានការបន្ថែមដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ និងការប្តូរប្រាក់បរទេស។