មនុស្សរាប់ពាន់នាក់ភៀសខ្លួនពីទីក្រុង Akobo បន្ទាប់ពីកងទ័ពស៊ូដង់ខាងត្បូងចេញបទបញ្ជាជម្លៀស

2026/03/09 10:19:44 pm        242

ជនស៊ីវិលរាប់ពាន់នាក់ បានភៀសខ្លួនចេញពីជំរំមួយកន្លែងនៅភាគខាងកើតប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីកងទ័ពបាន បញ្ជាឱ្យជម្លៀសចេញដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវាយលុកយោធា ជាសញ្ញាចុងក្រោយដែលបង្ហាញថាសន្តិភាពដ៏ផុយស្រួយរបស់ប្រទេសនេះកំពុងដួលរលំ ខណៈព្រួយបារម្ភពីការវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញទាំងស្រុង។

ទីក្រុង Akobo ជិតព្រំដែនប្រទេសអេត្យូពី មានភាពស្ងប់ស្ងាត់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូងបានចេញឱសានវាទដោយទាមទារឱ្យជនស៊ីវិល បុគ្គលិកជំនួយ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាកចេញមុនការវាយប្រហារតាមការគ្រោងទុក។

លោក Nhial Lew មន្ត្រីមនុស្សធម៌ក្នុងស្រុកបាននិយាយថា ទីក្រុងនៅពេលនេះស្ទើរតែគ្មានមនុស្ស។ ស្ត្រី កុមារ និងមនុស្សចាស់បានចាកចេញ និងឆ្លងកាត់ចូលទៅក្នុងប្រទេសអេត្យូពី។

កាលបរិច្ឆេទរបស់កងទ័ព ត្រូវបានកំណត់ផុតពេលនៅត្រឹមរសៀលថ្ងៃចន្ទ។ បទបញ្ជានេះ ពង្រីកការវាយលុកតបតរបស់រដ្ឋាភិបាលចាប់ផ្តើមតាំងពីខែមករា និងត្រូវបានគេឲ្យឈ្មោះថា ប្រតិបត្តិការសន្តិភាពយូរអង្វែង ដែលបានបណ្តាលឲ្យមនុស្សជាង ២៨០.០០០ នាក់ត្រូវភៀសខ្លួនចេញពីរដ្ឋ Jonglei ចាប់តាំងពីខែធ្នូ នៅពេលដែលកងកម្លាំងប្រឆាំង ចាប់ផ្តើមដណ្តើមយកទីតាំងរបស់រដ្ឋាភិបាល។

គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង បានព្រមានអំពីលទ្ធភាពនៃការ «វិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំ» ប្រសិនបើមេដឹកនាំប្រទេសមិនបានយកចិត្តទុកដាក់ចំពោះបញ្ហានានាដែលខ្លួនប្រឈមមុខ។ របាយការណ៍នេះបាននិយាយថា «ការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅការដួលរលំស្ថាប័ន និងការបំផ្លិចបំផ្លាញក្នុងការផ្លាស់ប្តូរដ៏ផុយស្រួយនៅប្រទេសស៊ូដង់ខាងត្បូង តម្រូវឱ្យមានការចូលរួមឡើងវិញជាបន្ទាន់ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        316
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm