មនុស្សរាប់សិបនាក់រងរបួស នៅបារ៉ែន ខណៈរដ្ឋឈូងសមុទ្ររងការវាយប្រហារដោយមីស៊ីល និងយានដ្រូន

2026/03/09 10:38:56 pm        268

ប្រទេសបារ៉ែន នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ ពេញមួយយប់ នៅលើកោះ Sitra បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣២នាក់រងរបួស ខណៈដែលបណ្ដាប្រទេសឈូងសមុទ្រ បានរាយការណ៍ពីការវាយប្រហារថ្មីៗ ដោយទីក្រុងតេអេរ៉ង់ បានជំរុញការវាយប្រហារសងសឹករបស់ខ្លួន នៅទូទាំងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នករងរបួសទាំងអស់ គឺជាពលរដ្ឋបារ៉ែន ហើយមាន «ករណីធ្ងន់ធ្ងរ» ចំនួន ៤នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ។

យោងតាមក្រសួង បានឲ្យដឹងថា អ្នករងរបួស រួមមានក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ដែលរងរបួសក្បាល និងភ្នែកធ្ងន់ធ្ងរ និងទារកអាយុ ២ខែ។

អ្នកសារព័ត៌មាន AFP បានរាយការណ៍ថា ការផ្ទុះជាច្រើន ក៏ត្រូវបានគេឮផងដែរនៅថ្ងៃទី៩ ខែមីនានេះ នៅរដ្ឋធានីដូហារបស់កាតា ខណៈដែលប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត សុទ្ធតែបានរាយការណ៍ពីការវាយប្រហារថ្មីៗ។

ទីក្រុងដូហាត្រូវបានកំណត់គោលដៅដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ចាប់តាំងពីអ៊ីរ៉ង់បានបើកយុទ្ធនាការសងសឹកដ៏ធំទូលាយ នៅទូទាំងឈូងសមុទ្រ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។

គួរបញ្ជាក់ថា បណ្តាប្រទេសឈូងសមុទ្របានទទួលរងនូវការឆ្លើយតបភាគច្រើនរបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកយុទ្ធនាការផ្លូវអាកាសដ៏ធំ ប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានថា សាធារណរដ្ឋឥស្លាម «នឹងត្រូវបង្ខំចិត្តឆ្លើយតប» ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ប្រសិនបើទឹកដីរបស់ពួកគេ ត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm