ប្រធានសម្ព័ន្ធអារ៉ាប់ជំរុញឲ្យអ៊ីរ៉ង់បង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរសម្រាប់តំបន់

2026/03/09 11:15:34 pm        133

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើប្រទេសឈូងសមុទ្រ និងបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ បង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចរបស់តំបន់នេះ។

សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Al Hadath បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកថា៖«ការវាយប្រហារទាំងនេះ ឆ្លុះបញ្ចាំងពីការកើនឡើងដោយគ្មានមូលដ្ឋានរបស់ទីក្រុងតេអេរ៉ង់ ហើយអាចពង្រីកវិសាលភាពនៃភាពតានតឹងនៅមជ្ឈិមបូព៌ា» ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តបែបនេះ «គឺជាកំហុសធ្ងន់ធ្ងរទាំងផ្នែកនយោបាយ និងយោធា និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង»។ លោកអគ្គលេខាធិការបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ «បញ្ឈប់ការកើនឡើងភាពតានយតឹងនេះ និងបង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសឈូងសមុទ្រ និងសេដ្ឋកិច្ចក្នុងតំបន់»។

នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ ដោយវាយប្រហារទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ គោលដៅរបស់សហរដ្ឋអាមេរិក នៅបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបានវាយប្រហារផងដែរ។ ការវាយប្រហារលើអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗមួយចំនួនទៀត នៅក្នុងជួរថ្នាក់ដឹកនាំរបស់សាធារណរដ្ឋឥស្លាមនេះ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm