មនុស្សយ៉ាងហោច ៤២នាក់ បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសកេនយ៉ា

2026/03/09 11:44:09 pm        66

រដ្ឋាភិបាលនិយាយថា មនុស្សយ៉ាងហោច ៤២នាក់ បានស្លាប់ ក្នុងទឹកជំនន់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅប្រទេសកេនយ៉ា ។ ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ដ៏គំហក់នៅទូទាំងតំបន់ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក ។

លោក Geoffrey Rukuគឺជារដ្ឋមន្រ្តីទទួលបន្ទុកកម្មវិធីពិសេស និងសេវាកម្មសាធារណៈ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា នគរបាលបានរកឃើញមនុស្សស្លាប់ ៤២នាក់ រួមទាំងមនុស្ស ២៦នាក់ ដែលបានស្លាប់នៅក្នុងទីក្រុង Nairobi ផងដែរ ។

រថយន្តនគរបាល បានធ្វើដំណើរឆ្លងកាត់សង្កាត់រងការជន់លិច ដើម្បីស្រង់សាកសពមនុស្សចេញពីកម្ទេចកម្ទីរ ដែលរាយប៉ាយពាសពេញផ្លូវ ហើយរថយន្តត្រូវបានគេបោះបង់ចោលក្នុងទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្កាត់ Grogan Road ហើយនិងស្រុកឧស្សាហកម្មជុំវិញ ។ រថយន្តត្រូវបានក្រឡាប់ ឬត្រូវទឹកហូរនាំយកទៅ ក្នុងនោះអ្នកស្រុកមួយចំនួនមិនអាចគេចផុតពីទឹកជំនន់បានឡើយ ។

លោក John Mwai គឺជាអ្នកបើកបររថយន្តក្រុងមួយរូបនៅក្នុងទីក្រុង Nairobiនិយាយថា រថយន្តរបស់លោកបានជាប់ក្នុងទឹកជំនន់ ក្រោយស្ទះចរាចរណ៍រាប់ម៉ោង ។ លោកថា រូបលោក និងអ្នកដំណើរក្នុងរថយន្តរបស់លោក បានធ្វើការរួមគ្នា ដើម្បីទៅដល់ទីសុវត្ថិភាព ដោយផ្តលអាទិភាពមុនគេដល់ស្រ្តី និងកុមារ ពេលដែលរថយន្តក្រុងរបស់លោកចាប់ផ្តើមទឹកហូរចូល ។

ខណៈពេលនោះដែរ ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ានិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការរំខានដល់ជើងហោះហើរទៅកាន់ទីក្រុង Nairobi និងបង្ខំឲ្យមានការបង្វែរការហោះហើរទៅកាន់ទីក្រុង Mombasa ។

យោងតាមការអះអាងរបស់ក្រសួងឧតុនិយមកេនយ៉ាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តបង្អុរចុះរហូតដល់ដើមសប្តាហ៍នេះ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        43
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm