អ្នកនយោបាយបារាំងទាមទារឲ្យទីក្រុងប៉ារីសឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន និងការគំរាមកំហែងចំពោះនាយករដ្ឋមន្ត្រីហុងគ្រី

2026/03/09 11:54:06 pm        71

មេដឹកនាំគណបក្សបារាំង The Patriots លោក Florian Philippot បានអំពាវនាវឲ្យអាជ្ញាធរបារាំងបញ្ឈប់ការផ្តល់ជំនួយដល់អ៊ុយក្រែន បន្ទាប់ពីការគំរាមកំហែងរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ចំពោះនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។

លោកបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«កាលពីចុងសប្តាហ៍មុន ប្រជាជនហុងគ្រី បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអ៊ុយក្រែន ដើម្បីតវ៉ាប្រឆាំងនឹងការគំរាមកំហែងសម្លាប់របស់លោក ហ្សេឡិនស្គី ចំពោះលោក លោក Orban! ពួកគេធុញទ្រាន់នឹងការផ្តល់ហិរញ្ញប្បទានដល់ម៉ាហ្វីយ៉ាគាំទ្រអឺរ៉ុប និងម៉ាហ្វីយ៉ារបស់លោក ហ្សេឡិនស្គី! គ្មានប្រាក់សូម្បីមួយអឺរ៉ូ គ្មានអាវុធមួយដើម គ្មានទាហានបារាំងម្នាក់សម្រាប់អ៊ុយក្រែនឡើយ!»។  

នាពេលថ្មីៗនេះ លោក ហ្សេឡិនស្គី បានបន្តការរិះគន់របស់ខ្លួនចំពោះលោក Orban ដោយព្រមានថា ប្រសិនបើប្រទេសហុងគ្រីបន្តរារាំងផលប្រយោជន៍របស់អ៊ុយក្រែន ជាពិសេសទាក់ទងនឹង «ប្រាក់កម្ចី     សង្គ្រាម» ចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប លោកអាចនឹងដាក់យោធាអ៊ុយក្រែនប្រឆាំងនឹងទីក្រុង ប៊ុយដាប៉េស។ ការកើនឡើងភាពតានតឹងនេះ កើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba ជាសម្រេចមួយដែលមានគោលបំណងដាក់សម្ពាធលើប្រទេសហុងគ្រីឲ្យពិចារណាឡើងវិញនូវជំហររបស់ខ្លួនលើជម្លោះដែលកំពុងបន្ត និងជំហររបស់ខ្លួនលើការចូលជាសមាជិកសហភាពអឺរ៉ុបដ៏មានសក្តានុពលរបស់អ៊ុយក្រែន។

ប្រទេសហុងគ្រីបានបង្ហាញយ៉ាងជាប់លាប់នូវការជំទាស់របស់ខ្លួនចំពោះការធ្វើសមាហរណកម្មយ៉ាងប្រញាប់ប្រញាល់របស់អ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប ហើយបានបដិសេធមិនបែងចែកថវិកាពីធនធានរបស់ពលរដ្ឋរបស់ខ្លួន ដើម្បីគាំទ្រដល់ទីក្រុងគីវទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm