សម្តេចប៉ាប Leo ជំរុញឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែក និងចាប់ផ្តើមជជែកគ្នានៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា

2026/03/10 12:45:51 am        80

សម្តេចប៉ាប Leo បានមានព្រះបន្ទូលកាលពីថ្ងៃអាទិត្យថា ព័ត៌មានដ៏គួរឲ្យព្រួយបារម្ភខ្លាំង បន្តមានពីអ៊ីរ៉ង់ និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយទ្រង់បានជំរុញឲ្យបញ្ចប់អំពើហិង្សា ហើយនិងកិច្ចខិតខំថ្មី ដើម្បីបើកទ្វារជជែកគ្នា ។

នៅក្នុងការអធិដ្ឋាន Angelus របស់ទ្រង់នៅទីលានចតុរង្គ St. Peter សម្តេចប៉ាប Leo ដែលជាសម្តេចប៉ាបលើកដំបូងរបស់សហរដ្ឋអាមេរិក បានព្រមានថា ជម្លោះនឹងបង្កភាពភ័យខ្លាច និងការស្អប់ខ្ពើម ហើយទ្រង់លើកឡើងពីក្តីបារម្ភថា វាអាចនឹងរីករាលដាលបន្ថែមទៀត ស្របពេលដែលការប្រយុទ្ធគ្នាកើនឡើង នៅថ្ងៃទី ៩នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ។

ថ្លែងនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ សម្តេចប៉ាប បានចងចាំផងដែរ ស្ត្រីដែលជាជនរងគ្រោះនៃការរើសអើង និងអំពើហិង្សា ហើយនិងបន្តការប្តេជ្ញាចិត្តចំពោះការទទួលស្គាល់សេចក្តីថ្លៃថ្នូរស្មើភាពគ្នារវាងបុរស និងស្ត្រី ។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេស ខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ។

ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចប្រយុទ្ធទល់នឹងសង្គ្រាមដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល រយៈពេលយ៉ាងហោចណាស់ ៦ខែ ។ 

យោងតាមសារព័ត៌មាន Farsបានឲ្យដឹងថា អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍នេះ លោក Ali Mohammad Naini និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ិស្លាមអ៊ីរ៉ង់ មានសមត្ថភាពបន្តយ៉ាងហោចណាស់៦ខែ នៅចំពោះមុខប្រតិបត្តិការយោធាបច្ចុប្បន្ន ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm