នៅថ្ងៃចន្ទនេះ ទួរគី បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង និងប្រព័ន្ធការពារដែនអាកាសទៅកាន់តំបន់ភាគខាងជើងប្រទេសកោះស៊ីប ដើម្បីជំរុញសន្តិសុខរបស់សហគមន៍ទួរគីនៅទីនោះ ស្របពេលសង្រ្គាមនៅអ៊ីរ៉ង់ ហើយទីក្រុងអង់ការ៉ា នឹងចាត់វិធានការបន្ថែមទៀត បើសិនជាចាំបាច់ ។ នេះបើយោងតាមការអះអាងឲ្យដឹងរបស់ក្រសួងការពារជាតិទួរគី ។
ប្រទេសមហាអំណាចអឺរ៉ុប បានបង្កើនការដាក់ពង្រាយយោធារបស់ពួកគេទៅកាន់ប្រទេសមួយនេះ ក្រោយយានដ្រូនអ៊ីរ៉ង់ដែលក្រុមមន្រ្តីសន្តិសុខជឿថាត្រូវបានបាញ់ដោយក្រុមហេសបូឡា គឺជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅលីបង់ វាយប្រហារមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅប្រទេសស៊ីបកាលពីសប្តាហ៍មុន ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងបរិបទនៃការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់របស់ពួកយើង យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង និងប្រព័ន្ធការពារដែនអាកាស ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីប ហើយវាគឺជាផ្នែកមួយនេះការធ្វើផែនការតាមដំណាក់កាល ដើម្បីពង្រឹងសន្តិសុខរដ្ឋបំបែកខ្លួនរបស់ពួកយើង ។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេស ខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ៕
